ខេត្តស្វាយរៀង៖ បុរសម្នាក់រងរបួសបែកក្បាលនិងរលាត់ដៃជើងនិងស្រែកហៅអ្នកភូមិជួយសង្គ្រោះបង្កឡើងដោយសត្វគោមួយក្បាលត្រូវបានបានម្ចាស់ប្រលែងអោយស៊ីស្មៅតាមផ្លូវ បោលទៅបុកម៉ូតូយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៨៖៤០នាទីថ្ងៃទី១ខែសីហាឆ្នាំ២០១៥ស្ថិតនៅភូមិមេភ្លើងសង្កាត់-ក្រុងស្វាយរៀងខាងក្រោយតារាងបាល់ទាត់ស្វាយរៀង។
យោតាមសាក្សីបានប្រាប់ថាមុនពេលកើតហេតុមានបុរសម្នាក់មិនស្គាល់ឈ្មោះបានបើកបរម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅអត់ស្លាកលេខធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនធម្មតាស្របពេលនោះមានគោមេមួយក្បាលដែលត្រូវបានម្ចាស់ប្រលែងអោយវាដើរស៊ីស្មៅតាមផ្លូវក៏បានបោលទៅបុកទទឹងនិងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលអោយបុរសខាងលើខ្ទាតធ្លាក់ពីលើម៉ូតូដួលបោលក្បាលទៅនិងថ្នល់រីឯសត្វគោនោះបានបោលទៅមុខបាត់ស្រមោលតែម្ដង។
ក្រោយកើតហេតុក៏មានអ្នកភូមិចេញមកជួយសង្គ្រោះព្រមទាំងរកមុខម្ចាស់សត្វគោមកដោះស្រាយប៉ុន្តែរកមិនឃើញដោយជនរងគ្រោះបានត្រឹមតែលើកម៉ូតូនិងឈរគ្រវីក្បាលហួសចិត្តប៉ុណ្ណោះ។
ប្រជាពលរដ្ឋក៏បានធ្វើការរិះគន់ដល់អាជ្ញាធរមូលដ្ឋាននៅតែបណ្ដែតបណ្ដោយអោយម្ចាស់សត្វគោរដើរប្រលែងពាសពេញផ្លូវបង្កអោយបាត់បង់សណ្ដាប់ធ្នាប់ព្រមទាំងមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថហេតុជាពិសេសជាក់ស្ដែងគ្រោះថ្នាក់នាពេលនេះតែម្ដង។
ប្រជាពលរដ្ឋក៏បានលើកឡើងថាជារៀងរាល់ថ្ងៃគេសង្កេតឃើញសត្វគោជាច្រើនក្បាលត្រូវបានម្ចាស់ប្រលែងដើរស៊ីស្មៅតាមផ្លូវទីសាធារណៈមិនកោតក្រែងអាជ្ញាធរសោះ ហើយឯណាទៅទីក្រុងស្អាត រមណីដ្ឋានស្អាតសេវ៉ាល្អ៕