ការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញសហការជាមូយកម្លាំងមូលដ្ឋានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រី ឃាត់ខ្លួន ប្រុស ស្រី១០នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនសាលារាជធានីភ្នំពេញដឹកនាំដោយលោកវរសេនីយ៍ត្រី ប៉ុល និលអែក អនុប្រធានការិយាល័យ បង្រ្កាបគ្រឿងញៀន សហការជាមួយ​កម្លាំង​នគរបាលមូលមូលដ្ឋាននិងដោយមានការសម្របសម្រួលនិងការអនុញ្ញាតពីលោក ស៊ាង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូងរាជធានីភ្នំពេញផងនោះ​បានចុះធ្វើប្រតិបត្តិការ​ បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងទាំងយប់ដោយឃាត់ខ្លួនមនុស្ស​១០នាក់ ក្នុងនោះ​មានស្រី២នាក់ផងដែរ ។

ប្រតិបត្តិការនេះបានធ្វើឡើង​កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ​២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ផ្ទះលេខ៤០៧Eo ក្រុមទី៩ ភូមិទី១ សង្កាត់ផ្សារ​ដើមថ្កូវ ចំការមន រាជធានីភ្នំពេញ ដោយបានរឹបអូសទូហ្គេមបាញ់​ត្រីចំនួន២ទូ និងសម្ភារសេព​គ្រឿងញៀនមួយចំនួន និងមនុស្សប្រុស ស្រី១០នាក់ បញ្ជូនទៅកាន់​ការិយាល័យ​ប្រឆាំងបទ​ល្មើសគ្រឿងញៀនរាជធានីភ្នំពេញដើម្បីសាកសួរកសាងសំណុំរឿងតាមច្បាប់។

លោកវរសេនីយ៍ត្រី ប៉ុល និលអែក បានមានប្រសាសន៍ឲ្យដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ និងបញ្ជាផ្ទាល់ពីលោក ស្នងការរង ប៊ន សំអាត ទទួលបន្ទុកការិយាល័យគ្រឿងញៀន បន្ទាប់​ពីកម្លាំងរបស់លោកស្រាវជ្រាវដឹងថា ទីតាំងខាងលើបើកល្បែងហ្គេមបាញ់ត្រីខុសច្បាប់និង​បង្កប់ដោយ​សេពគ្រឿងញៀនជាយូរមកហើយ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print