បើតាមការបញ្ជាក់ឱ្យដឹងនៅលើ Page បណ្ដាញទំនាក់ទំនងសង្គមរបស់លោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ សកម្មជនគណបក្ស សង្គ្រោះជាតិ នៅទីក្រុង (Montreral CIty) នៃប្រទេសកាណា បានរៀបចំជួបជុំគ្នា ដើម្បីទទួលប្រាក់ ឧបត្ថម្ភពីសប្បុរសជនខ្មែរ ក្នុងឱកាសទិវា “វប្បធម៌ខ្មែរ” ដែលរៀបចំដោយ សាខាសហព័ន្ធខ្មែរ កម្ពុជាក្រោម ប្រចាំនៅទីក្រុងMontreral CIty។
លោកសមរង្ស៊ី បញ្ជាក់ថា ថវិកាដែលប្រមូលបានពី សប្បុរសជនខ្មែរនៅទីនោះ នឹងត្រូវផ្ញើមកកាន់ ស្នាក់ការកណ្ដាលគណបក្ស សង្គ្រោះជាតិនៅឯទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥ ប្រយោជន៍សម្រាប់ ទ្រទ្រង់ដំណើរការផ្សារ នៃទូរទស្សន៍ព្រះអាទិត្យ ដែលនឹងចាប់ផ្ដើមដំណើរ ការផ្សាយនៅចុងឆ្នាំ២០១៥នោះ ៕សុខខេមរា
...