រថយន្តកម្មង់កា​សាកកម្លាំងជាមួយគោយន្តកែច្នៃរបួសធ្ងន់ស្រាល៤នាក់ នៅស្រុកលំផាត់

ចែករំលែក៖

ខេត្តរតនគិរី៖ គោយន្តកែច្នៃប្រលះជាមួយរថយន្តកម្មង់កា បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៤នាក់នៅស្រុកលំផាត់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី៦ខែសីហា ឆ្នាំ២០១៦រវាងគោយន្តកែច្នៃនិងរថយន្តកម្មង់កានៅចំណុចលូរស្ថិតនៅភូមិសមុទ្រលើឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ខណះបើកបរ បញ្ច្រាស់ទិសគ្នា។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអ្នកបើកបររថយន្តកម្មង់កា ឈ្មោះចិន ស៉ីថា ភេទប្រុស អាយុ៤៩ឆ្នាំជនជាតិខ្មែរ(របួសស្រាល) មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី បានរត់គេចខ្លួនបាត់ស្រមោលនិងព្រូម្នាក់ទៀតឈ្មោះសេវ ថូន ភេទប្រុសអាយុ៤៥ឆ្នាំ ជនជាតិទំពួន រស់នៅ ភូមិកក់ ឃុំកក់ ស្រុកបកែវខេត្តរតនគិរី របួសធ្ងន់បាក់ជើងខាងស្តាំ។

អ្នកបើកបរគោយន្តកែច្នៃឈ្មោះថន យុយ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិភ្នង(របួសស្រាល)រស់នៅ ភូមិឡៅកា ឃុំសុក្រម ក្រុងសែន មនោរម្យ ខេត្តមណ្ឌលគីរី និងអ្នករួមដំណើរម្នាក់ឈ្មោះប៊ុន រី ក្រូល ភេទប្រុស អាយុ២៤ឆ្នាំជនជាតិព្នង(របួសស្រាល)រស់នៅភូមិ-ឃុំជាមួយគ្នា។

ជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។
ចំពោះគោយន្តកែឆ្នៃនិងរថយន្តកម្មង់កាសមត្ថកិច្ចបានដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃំុសេដាដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

image image image image image

ដោយៈ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print