ទីតាំងវេលុយវីងយីហោ(គឹម​ ឡុង)ផ្ទះល្វែងផ្លូវK4A សង្កាត់ទឹកថ្លាជាកន្លែងបើកកត់កន្ទុយលេខយ៉ាងចំហរ

ចែករំលែក៖

ភ្នំពេញៈ ទីតាំងបនល្បែងកត់កន្ទុយលេខដ៏ធំបានដំណើរការយ៉ាងរលូនបែបចំហរ សង្ស័យសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានជួយបិទបាំង ឬមិនបានឃើញជ្រាបជុំវិញរឿងនេះអាចនិយាយថាដោយសារថ្នាក់ក្រោមទុកជាឆ្នាំងបាយ?
គេបានរាយការណ៍អោយដឹងថាៈ ទីតាំងបើកកត់កន្ទុយលេខនេះគឺជ្រកក្រោមកន្លែងធ្វើអាជីវកម្មវេលុយវីងយីហោ(គឹម ឡុង)ស្ថិតនៅផ្ទះល្វែងលេខ១៨B ផ្លូវK4A សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅទីនោះនិយាយថាៈ នាវេលាម៉ោង២រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦នេះ គេបានឃើញអ្នកញៀនល្បែងចូលទៅចាក់ជាបន្តកន្ទុយគ្នាហូហែរ និងមានអ្នកចាំកត់ឆ្នោតពី៤ទៅ៥នាក់ ដោយឡែកអ្នកធ្វើការងារខាងវេលុយវីងមានតែម្នាក់ប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថាៈ ជាទម្លាប់គឺមានសមត្ថកិច្ចមកកាន់ទីនោះ មកចាក់ផង មកយកលុយផង តែមិនដឹងខាងណាពិតប្រាកដ ធ្វើអោយពួកគាត់ភ័យខ្លាចរឿងអសន្តិសុខបទល្មើសកើតចេញពីបនល្បែងទាំងនេះ។
ពាក់ព័ន្ធករណីនេះលោក សុខ សុផល នាយប៉ុស្តិរដ្ឋបាលទឹកថ្លា បានអោយដឹងថាៈ ខ្ញុំអត់ទាន់បានដឹងរឿងនេះនៅឡើយទេ តែចាំចុះពិនិត្យមើល បើមានមែននឹងសុំគោលការណ៍ពីថ្នាក់លើបង្ក្រាប។
លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានអោយដឹងស្រដៀងគ្នានឹងលោកនាយប៉ុស្តិ ដោយលោកគ្រាន់តែសង្កត់ធ្ងន់ថាៈ បើលោកទទួលបានព័ត៍មាននេះពិតដឹងថាបើកកត់កន្ទុយលេខ នឹងសុំគោលការណ៍តំណាងអយ្យការចុះបង្ក្រាប។
នៅសង្កាត់ទឹកថ្លាមានទីតាំងកត់កន្ទុយលេខច្រើន សូម្បីតែនៅភូមិចុងថ្នល់ខាងលិច ក៏សំបូរបែបជ្រកក្រោមកន្លែងវេលុយវីងដូចគ្នា អត់ឃើញសមត្ថកិច្ចបង្ក្រាបទេ៕

image image image

ដោយ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print