Updated ៈចម្លើយក្រុមចោរ៦នាក់ សារភាពធ្លាប់ប្លន់ប្រដាប់អាវុធ១០លើក លើបណ្តាខេត្ត៧ បាញ់សម្លាប់មនុស្សម្នាក់នៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានធ្វើសន្និសិទកាសែតបង្ហាញមុខក្រុមជនសង្ស័យ៦នាក់ និងអាវុធវែងខ្លីចំនួន៣ដើម រថយន្ត១គ្រឿង ដែលពួកគេបានរៀបគំរោងប្លន់ផ្ទះអ្នកមានប្រាក់នៅស្រុកស្អាង ខេត្តកណ្តាល ទើបលក់ដីបានរាប់សែនដុល្លារពីខេត្តមណ្ឌលគិរី ។ ក្រោយពីបង្ហាញមុខក្រុមជនសង្ស័យ ត្រូវបានប្រគល់ជូនទៅសមត្តកិច្ចខេត្តកំពង់ឆ្នាំង រួមទាំងម្នាក់បាញ់បាក់ជើងផង ដើម្បីឲ្យតុលាការទីនោះផ្តន្ទាទោស ។

ក្នុងពិធីបង្ហាញមុខជនសង្ស័យបានសារភាពថា កន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធចំនួន១០លើក លើបណ្តាខេត្ត៧ និងបានបាញ់សម្លាប់មនុស្សម្នាក់នៅខេត្តកំពង់ឆ្នាំង ។ ជនសង្ស័យមាន១ឈ្មោះ ប៊ិត តឿ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិស្វាយជ្រុំ ឃុំស្វាយទង ស្រុកមេសាង ខេត្តព្រៃវែង (មេក្លោង) និងត្រូវគ្រាប់កាំភ្លើងបាក់ជើង ២.ឈ្មោះ ម៉ុន ខុន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិ៩ ឃុំរង្សី ស្រុកកោះញែក ខេត្តមណ្ឌគិរី ៣.ឈ្មោះ ជា ពេជ្រ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិក្រោក ឃុំសំបូរ ស្រុករមាសហែក ខេត្តស្វាយរៀង ៤.ឈ្មោះ អូ វន ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិចក ឃុំផ្សារក្រោមក្រុង.ខេត្តសៀមរាប ៥.ឈ្មោះ ឃឹម ធា ភេទប្រុស អាយុ៤៨ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៦ឈ្មោះ ជា រដ្ឋា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង៕

image image image image image image image image imageimage

ដោយ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print