ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ជាក់ស្ដែង ជាអនីតិជនមានក្រាមពណ៌សថ្លាចំនួន៧កញ្ចប់តូចជាប់ខ្លួន

ចែករំលែក៖

ភ្នំពេញៈ នៅថ្ងៃទី០៧ ខែសីហាឆ្នាំ២០១៦ វេលាម៉ោងប្រហែល ១និង ៤០នាទីរំលងអាធ្រាត្រ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ ខណ្ឌទួលគោក បានសហការជាមួយកំលាំងកងអនុសេនាតូចអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែង ជាអនីតិជនមានក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូចជាប់និងខ្លួន នៅចំណុចលើផ្លូវរថភ្លើង ប្លុករោងចក្រឆ្នាំង ក្រុម១០១ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ -ជនសង្ស័យជាអនីតិជន ឈ្មោះ ធី វិសាល ហៅង៉ោល ភេទប្រុសអាយុ១៤ឆ្នាំ ជនជាតិខ្មែរមុខរបរ និងស្នាក់នៅពុំពិប្រាកដ មានទីកន្លែងកំណើត ប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ -វត្ថុតាងចាប់យកមាន ៈ ក្រាមពណ៌សថ្លាចំនួន០៧កញ្ចប់តូច (សង្ស័យជាគ្រឿងញៀនម៉ាទឹកកក) ។ បច្ចុប្បន្នជនសង្ស័យជាអនីតិជន កំពុងឃាត់បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងស្រាវជ្រាវបន្ត៕

image image

ដោយ ស រស្មី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print