សាខាកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា ២លានរៀល អង្ករ ២តោន មី ៦០កេស ត្រីខ ៦០០កំប៉ុង ឃីត ៥០កញ្ចប់ (មុង ភួយ សារុង ក្រមា) និងអាហារវីតាមីន ៧កេស (ស្មើនឹង ២៥២កញ្ចប់) ជូនមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលមានកុមារកំព្រា ៥០នាក់ (ក្នុងនោះពិការជើង ៣នាក់) និងលោកគ្រូអ្នកគ្រូ ៥នាក់ រស់នៅក្នុងមណ្ឌល។

នាឱកាសនោះ លោកស្រីអគ្គលេខាធិការ បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងការរស់នៅរបស់កុមារតូចៗនៅទូទាំងរាជធានី-ខេត្ត ដោយមិនឲ្យកុមារណាម្នាក់ទទួលរងគ្រោះថ្នាក់ដោយអត់ឃ្លានឡើយ។

ជាមួយគ្នានោះ លោកស្រី បានថ្លែងកោតសរសើរចំពោះលោកប្រធានមណ្ឌល និងលោកគ្រូអ្នកគ្រូនៅក្នុងមណ្ឌល ដែលបានខិតខំយកអស់កម្លាំងកាយចិត្តថែទាំ បង្ហាត់បង្រៀន កុមារដែលរស់នៅក្នុងមណ្ឌល និងផ្តាំផ្ញើដល់ក្មួយៗកុមារទាំងអស់ថែទាំសុខភាពឲ្យបានល្អ ខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏ពូកែសម្រាប់សង្គមជាតិ និងតបស្នងមកមណ្ឌលវិញ។

សូមបញ្ជាក់ថា លោកគ្រូអ្នកគ្រូចំនួន ៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ១០ម៉ឺនរៀល និងឃីត១។ ដោយឡែក កុមារទាំង ៥០នាក់ ក្នុងម្នាក់ៗថវិកា ២ម៉ឺនរៀល និងឃីត១។

គួររំលឹកថា អាហារវីតាមីន ដែលបានផ្តល់ជូនខាងលើ ឧបត្ថម្ភដោយ សមាគមនារីនៃក្រសួងព័ត៌មាន ដែលបានផ្តល់ជូនទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ៕

1 2 3 4 5 6 7 8 9

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print