ក្រុងព្រះសីហនុ៖ ចាប់តាំងពីវេលាម៉ោងប្រមាណ៧ និង៥០នាទីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញរូបភាពពីស្ថានភាពភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរនៅក្រុងព្រះសីហនុ ដែលគួរឲ្យកំណត់សម្គាល់។
សូមបញ្ជាក់ថា ព្យុះទី៥ ឈ្មោះ អូមេស៍ (OMAIS) និងសម្ពាធទាបសកម្ម មានកម្លាំងស្រូបខ្លាំង បានធ្វើឲ្យស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជាមានការប្រែប្រួលបន្ដិច។
នេះបើយោងតាមការព្យាកររបស់ក្រសួងធនធាន និងឧតុនិយមបានឲ្យដឹងនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះថា តំបន់មាត់សមុទ្រដែលមាន (ខេត្តកោះកុង និងខេត្តព្រះសីហនុ ភ្លៀងនៅតែបន្តធ្លាក់ជោកជាំ) រាជធានី-ខេត្តមួយចំនួនមានដូចជា (រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ តាកែវ កណ្តាល កំពត ព្រៃវែង អាចនឹងមានភ្លៀងធ្លាក់តិចតូច) និងតាមបណ្តាលខេត្តដដៃទៀត អាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមទៅបង្គួរ។
គួររំលឹកថា ស្ថានភាពបែបនេះ អាចនឹងកើតឡើង រហូតដល់ចុងសប្តាហ៍៕
ដោយ៖ សុវណ្ណារ៉ា