ជិះម៉ូតូបុកគោយន្ដបាក់ជើងម្ខាងខណៈធ្វើដំណើរបញ្រ្ចាស់ទិសគ្នា

ចែករំលែក៖

ពោធិ៍សាត់៖ បុរសម្នាក់រងរបួសបាក់ភ្លៅម្ខាង ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូលើផ្លូវលំបុកគោយន្ដខណៈកំពុងធ្វើដំណើរបញ្ច្រាស់ទិសគ្នា កាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវលំត្រង់ចំណុចភ្នំតូច ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទែ្រ ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ ។

​បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សុខ ទូច អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ដពោធិ៍សាត់ រងរបួសបាក់ភ្លៅខាងឆ្វេង (ធ្ងន់ធ្ងរ) ។

ប្រភពនានានៅកន្លែងកើតហេតុ បានឱ្យដឹងថា ជនរងគ្រោះគេឃើញធ្វើដំណើរដោយម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចខាងលើបានបុកគោយន្ដកន្ដ្រៃបណ្ដាលឱ្យរងរបួសបាក់ភ្លៅតែម្ដង ចំណែកគោយន្តយន្ដបានបើកគេចខ្លួនបាត់ស្រមោល ដោយសារតំបន់នោះស្ងាត់ពុំសូវមានមនុស្សឆ្លងកាត់ ។

ប្រភពបន្ដទៀតថា បុរសរងរបួសគេឃើញដេកដួលអស់រយៈពេលច្រើនម៉ោង ធ្វើឱ្យស្ថានភាពស្លេកស្លាំង ដោយហូរឈាមច្រើន ក្រោយមកមានអ្នកធ្វើដំណើរឆ្លង កាត់ឃើញទើបរាយការណ៍មកសមត្ថកិច្ចស្រុកភ្នំក្រវាញ យករថយន្ដសាមុយមកដឹកជនរង គ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print