គ្រោះថ្នាក់ចរាចរណ៍ក្អួតចេញឈើប្រណីត

ចែករំលែក៖

កំពង់ចាម៖ នៅវេលាម៉ោង៧:១០នាទីព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៥មានករណីគ្រោះថ្នាក់ចរារណ៍បានកេីតឡេីងនៅភូមិថ្នល់បែកកេីត ឃុំស្វាយទាប ស្រុកចំការលេី រវាងរថយន្ដម៉ាកកាំម៉ារីហេីមពណ៌ស្លែ ដែលមានស្លាកលេខភ្នំពេញ2C 0131បានបុកជាមួយម៉ូតូបណ្ដាលឲ្យរបួសមនុស្ស២នាក់កំរិតស្រាលជនរងគ្រោះ១.ឈ្មោះមំុ ឈុន ភេទប្រុស អាយុ៥៣ឆ្នាំនៅភូមិត្រពាំងបេង ឃុំស្វាយទាប ស្រុកចំការលេី ២.ឈ្មោះខឹម ផារី ភេទស្រី អាយុ៥០ឆ្នាំនៅភូមិជាមួយគ្នា។

ក្រោយពេលកេីតហេតុរថយន្តបានបេីករត់គេចពីកម្លាំងនគរបាលស្រុកចំការលេីហេីយលោកអិុត តារា អធិការស្រុកចំការលេីបានរាយការណ៍អោយជួយអន្តរាគមន៍ចាប់រថយន្តដែលបានបុកហេីយរត់មកខេត្តកំពង់ចាម។ក្រោយពីទទួលបានពត៌មានលោកឧត្ដមសេនីយ៍ បែន រ័ត្ន ស្នងការខេត្តកំពង់ចាមបានបញ្ជាកម្លាំងនៅតាមគោលដៅឲ្យចាប់រថយន្តហេីយកម្លាំងនគរបាលបានរកឃេីញរថយន្ដលាក់នៅក្នុងឃ្លាំងមួយនៅភូមិអំពិលលេី ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ហេីយបានត្រួតពិនិត្យក្នុងរថយន្តមានឈេីប្រណិតប្រភេទក្រញ៉ូងដែលមាប្រវែង២តឹករហូត១ម៉ែត្រមានចំនួន១៤៧ដំុ។បច្ចុប្បន្នរថយន្តនិងឈេីត្រូវបានយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តដោយឡែកអ្នកបេីកបរបានរត់គេចខ្លួនបាត់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print