នគរបាលស្រុកមង្គលបុរីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន៦នាក់និងថ្នាំញៀន៨កញ្ចប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យគ្រឿងញៀនប្រុសស្រីចំនួន៦នាក់ត្រូវបានបង្រ្កាបឃាត់ខ្លួនជាបន្តបន្ទាប់ពីនគរបាលស្រុកមង្គលបុរី និងថែមទាំងចាប់យកបានថ្នាំញៀនមួយចំនួនផងដែរ។ កម្លាំងនគរបាលចេញប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនធ្វើឡើងចាប់ផ្តើមពីម៉ោង១និង៣០នាទីយប់រំលងអាធ្រាត្រដល់ម៉ោង៣រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦  ក្នុងភូមិ សាស្រ្តស្រុកមង្គបុរី ខេត្តបន្ទាយមានជ័យ។

វិធានការបង្រ្កាបជនសង្ស័យគ្រឿងញៀននៅខេត្តបន្ទាយមានជ័យ ដើម្បីចូលរួមអនុវត្តទៅលើគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដែលក្រោមការដាក់ចេញតាមបទបញ្ជារបស់លោកឧត្តមទោ  អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងតែជំរុញឲ្យកម្លាំងក្រោមឱវាទពង្រឹងបង្កើននិងបង្រ្កាបបទល្មើសគ្រឿងញៀន។

លោកវរសេនីយ៍ទោ ស៊ី ឌី អធិការនគរបាលស្រុកមង្គលបុរីប្រាប់ឲ្យដឹងថា សមត្ថកិច្ចបង្រ្កាបបង្រ្កាបបានជនសង្ស័យគ្រឿងញៀនទាំងនោះមុនដំបូងប្រើប្រាស់វិធានការតាមដានស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនបានមុខសញ្ញាជនសង្ស័យប្រើប្រាស់ថ្នាំញៀន១នាក់ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនម្នាក់នោះហើយ សមត្ថកិច្ចក៏បន្តទៅបង្រ្កាបជនសង្ស័យលក់ចែកចាយ និងប្រើប្រាស់ថ្នាំញៀន៥នាក់បន្ថែមទៀតសរុបទាំងអស់៦នាក់។

លោកអធិការបានបន្តឲ្យដឹងទៀតថា ជនសង្ស័យគ្រឿងញៀន៦នាក់ទី១-ឈ្មោះ រឿម ស្រស់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជាមុខសញ្ញាជួញដូរថ្នាំញៀន  រស់នៅភូមិសំរោង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ទី២-ឈ្មោះ សៅ សែម ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មុខសញ្ញាជួញដូរថ្នាំញៀន រស់នៅភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ទី៣-ឈ្មោះ សេ វិឆៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខសញ្ញាជួញដូរ រស់នៅភូមិអូរអណ្តូងកណ្តាល ឃុំបន្ទាយនាង ស្រុកមង្គលបុរី ទី៤-ឈ្មោះ ម៉ន សុខលីម ភេទប្រុស អាយុ៣០ឆ្នាំ មុខសញ្ញាប្រើប្រាស់ រស់នៅក្នុងភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី ទី៥-ឈ្មោះ ជឿ សុខៃ ភេទ្រុស អាយុ៣០ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀនរស់នៅក្នុងភូមិកោះកែវ ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី និងទី៦-ឈ្មោះ សៀវ អ៊ីង ភេទស្រី អាយុ១៨ឆ្នាំ មុខសញ្ញាប្រើប្រាស់ថ្នាំញៀន។

ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចឆែកឆេររកឃើញចាប់យកបានថ្នាំញៀនមេតំហ្វេតាមីនទឹកកកចំនួន៨កញ្ចប់តូច ទូរស័ព្ទ៦គ្រឿង និងឧករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនធំផងដែរ។

បច្ចុប្បន្នជនសង្ស័យគ្រឿងញៀនទាំង៦នាក់រួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងនគរបាលស្រុកមង្គលបុរី បញ្ជូនទៅការិយាល័យជំនាញនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

2 IMG_8500

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print