មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឃាត់រថយន្តសង្គ្រោះបន្ទាន់ ABC FM107.50 រកឃើញភាពមិនប្រក្រតីជាច្រើនករណី

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង១០និង៣០នាទីព្រឹក ក្រុមការងារលេខាធិការដ្ឋាននៃគណៈកម្មការលុបបំបាត់ឱសថក្លែងក្លាយ និងសេវាសុខាភិបាលឯកជនខុសច្បាប់ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងរាជធានីភ្នំពេញបានធ្វើការឃាត់រថយន្តគិលានសង្រ្គោះបន្ទាន់របស់វិទ្យុ ABC FM107.50 ដែលកំពុងតែចរាចរដឹកផលិតផលទឹកត្របែក ទៅចែកចាយបន្តទៅអាជីវករលក់បន្តនៅចំនុចស្ពានអាកាស៥មករា (ស្តុបតិចណូ)។ ករណីឃាត់រថយន្តគិលានសង្រ្គោះបន្ទាន់នេះដោយមូលហេតុ៖

១-មិនបានចុះបញ្ជីរថយន្តគិលានសង្រ្គោះ និងសុំការអនុញ្ញាតិច្បាប់ ពីក្រសួងសុខាភិបាល ផ្ទុយពីសារាចរណ៍ណែនាំ បទដ្ឋានច្បាប់សុខាភិបាល។

២-រថយន្តពុំមានស្លាកលេខសំគាល់ខុសពីច្បាប់ចរាចរណ៍។

៣-ពុំមានក្រុមគ្រូពេទ្យជំនាញបច្ចេកទេសសុខាភិបាលសំរាប់សង្រ្គោះបន្ទាន់ និងក្នុងរថយន្តពុំមានបំពាក់សម្ភារ ឧបករណ៍ បរិក្ខារពេទ្យ និងឱសថសំរាប់ធ្វើអន្តរាគមន៏សង្រ្គោះបន្ទាន់ដល់អ្នកជំងឺ។

៤-ប្រើប្រាស់រថយន្តគិលានសង្រ្គោះបន្ទាន់ដោយមានបំពាក់ស៊ីរ៉ែនសំរាប់ដឹកផលិតផលសុខភាពដើម្បីលក់ចែកចាយបន្តដល់អតិថិជន។

៥-ផ្សព្វផ្សាយផលិតផលសុខភាពដោយពុំបានចុះបញ្ជីុំការជាមួួយក្រសួងសុខាភិបាល។

ក្រុមការងារបានយករថយន្តខាងលើមករក្សាទុកនៅទីចាត់ការមន្ទីរសុខាភិបាលរាជធានីភ្នំពេញដើម្បីធ្វើកំណត់ហេតុ និងរក្សាទុកជាវត្ថុតាងដើម្បីចាត់ការតាមនិតិវិធីច្បាប់។ ABC វាយបកទៅលើមន្ទីរក្រសួងសុខាភិបាលរាជធានីភ្នំពេញវិញយ៉ាងចាស់មាត់រឿងចាប់រថយន្តសាមុយ ABC កាលពីព្រឹកមិញ។

ខាងក្រោមនេះជាការលើកឡើងរបស់ Page ABC ផ្ទាល់៖

បើអស់លោកចង់ចាប់ឡានABC អស់លោកធ្វើវាយូហើយមិនមែនទើបចង់ធ្វើពេលនេះទេ លោកថាយើងដឹកទំនិញABCខុសច្បាប់ ចុះអាពេលដឹកអង្ករ ដឹកស្បៀង ដឹកសម្ភារៈ ថ្នាំសង្កូវជួយដល់ប្រជាជនលិចលង់ទឹកជំនន់នៅបាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន និងដឹកសម្ភារៈស្បៀងជូនដល់ទាហានតាមព្រំដែន អស់លោកមិនចាប់ពេលនោះតែម្តងទៅ? ឡានពេទ្យមួយនេះនាំក្បួនឡានទាហានរាប់សឹបគ្រឿង និងឡានកាកបាតក្រហមដើម្បីដឹកស្បៀងជូនប្រជានទៅតាមខេត្តពេលទឹកលិចជាច្រើនលើក ព្រោះឡានមួយគ្រឿងនេះមិនមែនបំរើតែដឹកសពទេ គឺធ្វើការរត់ឡើងចុះទូទៅ ឡាននេះបានទទួលអំណោយកាដូពី លោកឧកញ៉ា លី រតនា និងលោកស្រី ជូនប្រជាជនខ្មែរដែលត្រូវឡានពេទ្យអស់លោកគៀបយកលុយគេដឹកសពយកលុយ គិតគីឡូដូចឡានតាក់ស៊ី ទាំងគេមានសាត់ញាតិស្លាប់ហើយ អត់លុយ មិនដឹងសពគ្នាទៅផ្ទះវិញនោះ ។

ម្យ៉ាងវិញទៀត លោកក៏ដឹងថា យើងធ្វើការដើម្បីសង្គម ក៏ធ្វើការជាមួយពេទ្យនានាដើម្បីសង្គ្រោះមនុស្សទាន់ពេលវេលាដែរនិយាយទៅបើថាដូចអ្នករួមការងារជាមួយគ្នា បើលោកមិនចង់ធ្វើបាប ABC យ៉ាងមិចទៅវិញទៅ? លោកគួរប្រាប់ABCមកថាឡាននេះមិនអាចធ្វើចឹងបានទេ មកបំពេញបែបបទអោយត្រឹមត្រូវទៅ ដើម្បីអោយត្រឹមត្រូវ ហើយចាប់ដៃគ្នាធ្វើការដើម្បីបំរើប្រជាជន តែនេះលោកចាប់យកទៅ ទាំងមិនមានជូនដំណឹងផង ?សូម្បីលិខិតព្រមានជូនដំណឹងមួយក៏គ្មាន ហ្នឹង!គេហៅថាធ្វើបាបអត់ទេ? យើងប៉ះឆ្នាំងបាយអ្នកខ្លះមែនទេដែលដឹកសាកសពមិនយកលុយ?ព្រោះ ABC ចេញមុខដឹកសាកសពមិនយកលុយដែលធ្វើអោយអ្នកខ្លះបាត់ ៣០០ទៅ៤០០ដុល្លារ?ដឹកស្ត្រីមានផ្ទៃពោះដែលត្រូវការឡានពេទ្យបន្ទាន់ មិនមានពេទ្យទៅនោះ? គ្រាន់តែដឹកសម្ភារៈទំនិញរបស់ខ្លួនខ្លះ បើខុសក៏ប្រាប់គ្នាមក មិនមែនមនុស្សមិនស្គាល់គ្នាឯណាទាន? លោកខឹងABCមែនទេ ដែលយើងនិយាយត្រង់ពីរឿងមិនល្អរបស់មន្ត្រីសុខាភិបាលតាមមន្ទីរពេទ្យមួយចំនួន?ព្រមទាំងរឿងប្តឹងពេទ្យដាក់គុកផងនោះ ថ្មីៗដោយសារធ្វើអោយគេរលូតកូន?ខឹងមែនទេ?ដែលយើងផ្សាយរឿងច្រើនទៀតរបស់គ្រូពេទ្យមិនមានវិជ្ជាជីវៈនិងសីលធម៌ចំពោះប្រជាជនដែលប្រជាជនគេតេមកផ្តឹង? អស់លោកចាំតែចាប់កំហុស តែមិនមើលកំហុសរបស់ខ្លួន អស់លោកអើយល្មមខ្លះហើយ បើABCបើកដៃអោយអ្នកស្តាប់តេចូល មិនដឹងថាមានប្រជាជនប៉ុន្មាននាក់ទេដែលគេរិះគន់សេវាពេទ្យ លោក សូមដឹងផងទៅ ដែរធ្វើនេះ គឺដើម្បីអោយមានការកែប្រែខ្លះចំពោះចន្លោះប្រហោងរបស់ខ្លួន មិនមែនចង់ចងសត្រូវជាមួយលោកទេ ABCសុំត្រឹមធ្វើនាទីជាអ្នកដឹកជញ្ចូនជនក្រីក្រដែលត្រូវបុគ្គលរបស់លោកមួយចំនួនកេងចំនេញពីពួកគាត់ ។ចាំតនៅវិទ្យុបន្ត ហើយចាំABCបើកដៃអោយប្រជាជនគេតេចូលវិញ ថាតើគេថាអោយលោកយ៉ាងណាខ្លះ ចំពោះសេវាកូនចៅតាមពេទ្យមួយចំនួនរបស់លោកដែលកំពុងបំរើប្រជាជន ?៕

image image image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print