បន្ទុកពន្ធបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពដំណើរការដ៏ល្អរបស់ក្រុមហ៊ុន Bangkok Airways

ចែករំលែក៖

បន្ទុកពន្ធបានធ្វើឲ្យប៉ះពាល់ដល់សកម្មភាពដំណើរការដ៏ល្អរបស់ក្រុមហ៊ុន Bangkok Airways កាលពីត្រីមាសទី២នៃឆ្នាំ នេះ។

ក្រុមហ៊ុននេះបានបង្ហាញពីការខាតបង់សុទ្ធចំនួន១១១,៩លានបាតក្នុងចន្លោះខែមេសា និងមិថុនា ផ្ទុយពីឆ្នាំមុនក្នុងរយៈពេលនេះក្រុមហ៊ុនទទួលបានប្រាក់ចំណេញ សុទ្ធ១០២,២លានបាត។

ការផ្លាស់ប្តូរពន្ធចំណូលកាលពីថ្ងៃទី១៦ ខែមិថុនារបស់នាយកដ្ឋានចំណូលនៃគណៈកម្មការវិនិយោគបានធ្វើឱ្យក្រុមហ៊ុននេះចំណាយជាង៤៤៧លានបាតទៅលើពន្ធបន្ថែម។

ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ ចំណេញដែលមានចំនួន ៤៩១,៧លានបាត មុនពេលដែលចំណាយទៅលើពន្ធចំណូលក្នុងត្រីមាសទី២នេះ។
ចំណូល នៅក្នុងរយៈពេលនេះបានកើន ឡើង៨,៨ភាគរយដល់ចំនួន៦,០៥ពាន់លានបាតដោយសារតែអ្នកដំណើររបស់ក្រុមហ៊ុននេះបានកើនឡើងពី១,១១លាននាក់ទៅ១,២៣លាននាក់នៅក្នុងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយសម្រាប់ ត្រីមាសដំបូងនៃឆ្នាំនេះក្រុមហ៊ុននេះបាន បង្ហាញពីប្រាក់ចំណេញសុទ្ធដែលខ្ពស់ជាងឆ្នាំមុនក្នុងរយៈពេលដូចគ្នានេះពោលគឺកើនឡើង២៣ភាគរយដល់ចំនួន១,៤៦ពាន់លានបាត។

យ៉ាងណាក៏ដោយភាគហ៊ុនរបស់ក្រុមហ៊ុននេះបានកើនឡើង២,៥១ភាគរយ ដល់ចំនួន២៤,៥០បាតសម្រាប់ថ្ងៃម្សិល មិញនេះ៕

bangkok1111

...

ដោយ៖ រ័ត្ន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print