ចាប់ខ្លួនកម្មករ៣នាក់ពាក់ព័ន្ធករណីចែកចាយថ្នាំញៀននៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍និរោធចាប់ខ្លួនដកហូតបានវត្ថុតាងថ្នាំញៀន១០កញ្ចប់និងសម្ភារៈមួយចំនួនទៀត កាលពីវេលា៩និង២០នាទីយប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅក្នុងការដ្ឋានសំណង់បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង៣នាក់មាន ទី១-ឈ្មោះជា វណ្ណា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ,ទី២-ឈ្មោះចេន ណារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តុគុយទាវ និងទី៣-ឈ្មោះហង្ស ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ក្នុងការចាប់ខ្លួនជនសង្ស័យទាំង៣នាក់នេះសមត្ថកិច្ចចាប់យកបាន ក្រាមពណ៌សថ្លា សង្ស័យជាថ្នាំញៀន ១០កញ្ចប់ថង់តូច ។
ឧបករណ៍ជក់ថ្នាំញៀន០២កំប្លេរ
,ដែកកេះ០៦ ,ទូរសព្ទ័ដៃ០៤គ្រឿង និងសំបកទូរសព្ទ័០៤គ្រឿង, កាបូបយួរដៃ០១ ។
តាមប្រភពព័ត៍មានពីមន្ត្រីនគរបាលប៉ុស្តិ៍បានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៍មាន កម្លាំងនគរបាលប៉ុស្តិ៍បានចុះទៅចំនុចរោងស្នាក់នៅក្នុងបុរីប៉េងហួត ហើយធ្វើការឃាត់ខ្លួនត្រួតពិនិត្យរកឃើញថ្នាំញៀន១០កញ្ចប់ដែលជនសង្ស័យលាក់ទុកក្នុងរោងស្នាក់នៅបណ្តោះអាសន្នដើម្បីធ្វើជាកម្មករនៅក្នុងបុរីប៉េងហួត ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនមកឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការបន្តនីតិវិធី ៕

image image

ដោយៈសណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print