ដេកនៅជាមួយគ្នាជាសង្សារ​សោះ​ គ្រាន់តែនាងហូបស្រាធុំក្លិនស្អុយមាត់ប្រើហិង្សាវាយបែកមុខ​ មាត់​ ហើមភ្នែក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរដោយកណ្តាប់ដៃប្រុសស្នេហ៍បណ្តាលអោយបែកមុខមាត់ហើមប៉ោងភ្នែកពណ៍ខ្មៅ ខណៈរូបនាងទៅសុំលុយបុរសជាសង្សារចិត្តព្រៃផ្សៃរូបនេះ នៅគ្រានាងស្រវឹងស្រាហើយនិយាយទៅធុំក្លិនមាត់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង២០នាទីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិគក សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ទោ ម៉ូ លីដា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ហេតុការណ៏ហិង្សាដោយចេតនាខាងលើនេះ បង្កឡើងដោយបុរសឈ្មោះ ថន វៃ អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ ចំណែកស្រ្តីរងរបួសឈ្មោះ ទិត្យ សំរួន អាយុ ២៨ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ហើយជនបង្កនិងជនរងរបួសជា(សង្សារនិងគ្នា)។ លោក នាយការិយាល័យបន្តថាជនបង្កបានធ្វើសកម្មភាពវាយទៅលើសង្សាររបស់ខ្លួនដោយដៃ ខណៈសង្សាររបស់ខ្លួនរងរបួសរូបនេះទៅសុំលុយ គ្រាដែលផឹកស្រាស្រវឹង ហើយនិយាយមកលើខ្លួនធុំក្លិនមាត់ស្អុយកើតទៅជារឿងក្តៅក្រហាយ ដាល់យកៗតែម្តង។ – លោក បន្តទៀតថាស្រ្តីរងរបួសជាសង្សារ ក្រោយកើតហេតុមិនបានអត់អោនប្រណីដល់សង្សារមានចិត្តសាហាវព្រៃផ្សៃខាងលើនេះទេ នាងក៏បានមកដាក់ពាក្យបណ្ដឹងប្ដឹងទាមទារសំណងថ្លៃព្យាបាលជំងឺនិងចាត់ការតាមនីតិវិធី ទើបកម្លាំងរបស់លោកបានឃាត់ចាប់បុរសបង្កជាសង្សារយកមកបំពេញតាមបែបបទ នៅវេលាម៉ោង២និង០០នាទីថ្ងៃទី១៣ ខែសីហា ជាថ្ងៃបន្ទាប់ ហើយកំពុងបន្តនីតិវិធីនិងបញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ៕

image image image

ដោយៈបឹុម ពិន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print