ភ្នំពេញ៖ បុរសចិត្តឃោរឃៅម្នាក់ ខណះបានបែកគ្នាអស់រយះពេលជាង២ខែ ហើយក៏បានមកសុំរួមរស់ជាមួយប្រពន្ធវិញ តែប្រពន្ធមិនព្រម ក៏លួចឡើងដំបូលផ្ទះយកកាំបិតអា ក ប្រពន្ធបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែង ហើយបុរសរូបនោះបានគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកកូនតូច២នាក់នៅយំអោបជើងម្ដាយដ៏សង្រោកសង្រែងគួរអោយអាណិតបំផុត។
ហេតុការណ៍នេះដែរបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១២និង៣០នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះម៉ាស្សា សុខវិសាល ១២៦ ស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះមានឈ្មោះសុខ សុឃិន ភេទស្រី អាយុ៤០ឆ្នាំ មុខរបរជាថៅកែម៉ាស្សានៅកន្លែងកើតហេតុ និងមានស្រុកកំណើតនៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង រីឯប្ដីដែលជាឃាតកមានឈ្មោះទុន ធាវី អាយុ៤៥ឆ្នាំ មានមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួល ក្រោយពីធ្វើឃាតប្រពន្ធរួចក៏គេចខ្លួនបាត់ស្រមោល។
ក្រោយមកសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច្ច័យ រួចទំនាក់ទំនងទៅសាច់ញាត្តិឲ្យយកសពទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ជីម ភារ៉ាដង្កោ