ខេត្តត្បូងឃ្មុំ; អំណោយជាថវិការ របស់ លោក ហ៊ុន ណេង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម សំរាប់សាងសង់ផ្លូវបេតុងឡើងទៅកាន់ព្រះវិហ៊ានៃវត្តភ្នំ ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្រូវបាន លោក វ៉ា សារិទ្ធ ប្រធានក្រុមការងារចុះជួយឃុំគោកស្រុកនៃគណបក្សប្រជាជនកម្ពុជានិងក្រុមការងារយកទៅប្រគេនជូនព្រះចៅអធិការវត្តភ្នំកាលពីព្រឹក ព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០១៥នេះ។
ថ្លែងប្រគេនទៅកាន់ ព្រះសង្ឃ តាជីយាយជី ក្រុមប្រឹក្សាឃុំ មេភូមិ ប្រជាការពារ ប្រជាពលរដ្ឋ និងកុមារាកុមារី ជិត២០០នាក់នាឱកាសនោះ លោក វ៉ា សារិទ្ធ បានលើកឡើងថា មានតែប្រមុខរាជរដ្ឋាភិបាល គឺ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនមួយប៉ុណ្ណោះ ដែលដឹកនាំធ្វើរឲប្រទេសជាតិ បានសុខសន្តិភាព និងមានការរីកចំរើនលើរគ្រប់វិស័យ ហើយមានបក្សប្រជាជនកម្ពុជានិងថ្ងៃ៧មករាដែលជាអាយុជីវិតទី២របស់យើងទើបយើងមានថ្ងៃនេះ។ ដូច្នេះសូមបងប្អូនកុំជឿអ្នកចាំតែប្រឆាំង ព្រោះអ្នកទាំងនោះចាំតែថាទេមិនដែលឃើញធ្វើអ្វីនោះឡើយ។
ចំពោះថវិការដែលត្រូវប្រគេននិងចែកជូនរួមមាន: ថវិការកសាងផ្លូវបេតុងឡើងទៅព្រះវិហ៊ាវត្តភ្នំ ចំនួន៤លានរៀល ប្រគេនព្រះសង្ឃ២០មឺុនរៀល ប្រជាការពារ១៧នាក់ក្នុងម្នាក់ទទួលបានថវិការ២មឺុនរៀល ប្រជាពលរដ្ឋ៧០នាក់ក្នុងម្នាក់១មឺុនរៀល មេភូមិ-ក្រុមប្រឹក្សាឃុំ២នាក់ក្នុងម្នាក់ទទួលបានថវិការ៥មឺុនរៀល កុមារ៦៥នាក់ក្នុងម្នាក១៥០០រៀលនិងស្កគ្រាប់១០ថង់,ដោយសរុបថវិការទាំងអស់៥.៧០៧.៥០០រៀល(ប្រាំលានចិតសិបមឺុនប្រាំពីពាន់ប្រាំរយរៀល៕វណ្ណះ