រថយន្ត​កាម៉ារី​ហាយប្រីត​បេីក​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​

ចែករំលែក៖

ភ្នំពេញៈ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​បានបេីក​រថយន្ត​ម៉ាក​កាម៉ារី​ហាយប្រីត​ជ្រុល​ទៅ​បុុក​និង​ក្បាល​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​យ៉ាងដំណំ។

  ហេតុការណ៍​នេះ​បានកេីត​ឡេីង​នៅ​វេលា​ម៉ោង​៨និង​៣០នាទី​យប់​ ថ្ងៃ​ទី​១៩ខែមករា​ឆ្នាំ​២០២៥​ចំនុច​ស្តុប​ក្រសួង​មហាផ្ទៃ​ ផ្លូវ​ព្រះ​នរោត្តម​ កែង​ផ្លូវ​៤៦៦​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។ 

    តាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កើត​ហេតុ​ បានឲ្យ​ដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​កាម៉ារី​ហាយប្រីត​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BA 8252 បេីក​ធ្វើ​ដំណើរតាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ទិសដៅ​ពី​ត្បូង​ទៅ​ជេីង​ល្បឿន​លឿន​លុះ​មកដល់​ចំនុច​កេីតហេតុ​ សង្ស័យ​ថា​អ្នក​បេីក​បរ​ស្រវឹង​ទើប​ធ្វើ​ឲ្យ​រថយន្ត​រេចង្កូត​ជ្រុល​ទៅ​បុុក​និង​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត​បាក់​ខ្ទាត់​ទ្រង់ទ្រាយ​អស់​ចំនួន​២កង់​ ព្រម​ទាំង​ធ្វើ​អោយ​បុរស​រង​ការ​ខូចខាត​ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​​ទៅ​មុខ​លែង​រួច​   

  ដោយ​ឡែក​អ្នក​បេីក​បរ​អត់​មាន​រងរបួស​ត្រូវ​សមត្ថកិច្ច​ឃាត់​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍​វាស់​ជាតិ​អាកុល​ផង​ដែរ​   

  ក្រោយ​ពេល​កេីតហេតុ​ នៅ​សល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print