ឈើធ្នង់ គ្រញូង២រថយន្តយីឌុបកំពុងទម្លាក់នៅចំណុចប្រឡាយសូន្យបី ឃុំ ស្រុកបុរីជលសា

ចែករំលែក៖

ខេត្តតាកែវ៖ រថយន្តយីឌុបដឹកឈើប្រណីត២គ្រឿង ប្រភេទឈើធ្នង់ និងគ្រញូង កំពុងលើកទម្លាក់នៅចំណុចប្រឡាយសូន្យបី ឃុំ ស្រុកបុរីជលសា នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីប្រជាពលរដ្ឋបានឃើញសកម្មភាពនេះដោយផ្ទាល់នៅកន្លែងកំពុងទម្លាក់ឈើ ។

ប្រភពនៅទីនោះបានបញ្ជាក់ថា ថៅកែឈើប្រណីតទាំង២រថយន្តយីឌុបខាងលើនេះ មានឈ្មោះ អេន សុខុម ជាថៅកែរកស៊ីដឹកគោ កំពុងប្រើប្រាស់កម្មករជាច្រើននាក់ដើម្បីទម្លាក់ឈើ និងបន្តលើកដាក់ទូក ដែលគេដឹងថា អាចនឹងឆ្លងទៅប្រទេសវៀតណាមក្នុងយប់នេះ ឬមានមេឃភ្លឺឈានចូលថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៥ ។

បើទោះជាមានរូបភាពនៃការលើកដាក់ឈើលក្ខណៈទ្រង់ទ្រាយធំបែបនេះក៏ដោយ មកទល់ពេលនេះ ទាំងអាជ្ញាធរ សមត្ថកិច្ច រួមទាំងជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តតាកែវនេះផងដែរ មិនមានវិធានការចុះត្រួតពិនិត្យ ឬបង្ក្រាបនៅឡើយទេ ដែលគេសង្ស័យថា លោក អេន សុខុម មេជំនួញឈើប្រណីត និងជាអ្នកដឹកជញ្ជូនគោ អាចនឹងមានទំនាក់ទំនងចាត់ចែងដល់សមត្ថកិច្ចគ្រប់ស្ថាប័នទាំងនោះ ។

...

សកម្មភាពក្នុងការដឹកជញ្ជូនឈើត្រូវបានប្រមុខរាជរដ្ឋាភិបាលហាមឃាត់និងរឹតបន្តឹង ក្នុងនោះក៏មានវិធានការដ៏ក្តៅគគុកជំរុញឲ្យសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធត្រូវមានភារកិច្ច បង្រ្កាបនូវរាល់បទល្មើស ដឹកជញ្ជូនឈើនោះ ៕ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print