ប៉ៃលិន៖ វេលាម៉ោង១០និង៤៥នាទី ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្នាក់ការ៥៧០៣ ចំនួន5នាក់ ដឹកនាំដោយ លោក វរសេនីយ៍ត្រី តេង គៀក ប្រធានស្នាក់ការ បានល្បាតក្នុងភូមិសាស្ត្ររបស់ខ្លួន ក៏ប្រទះឃើញជនសង្ស័យ២នាក់កំពុងធ្វើសកម្មភាពលួចទូរស័ព្ទ កម្លាំងអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្តង ស្ថិតនៅចំណុចភូមិផ្សារព្រាំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់៖ 1/ឈ្មោះ ហ៊ិន ប៊ុនលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងសំណង់ ស្ថិតនៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ 2/ឈ្មោះ ចង់ រដ្ឋ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិជាមួយគ្នា។ ចាប់យកវត្ថុតាង ទូរស័ព្ទដៃ០១គ្រឿង ម៉ាកsamsung បច្ចុប្បន្ន ជំនាញមន្ទីរយុត្តិធម៌កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។