អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ កាលពី ថ្ងៃទី២១ ខែមករា លោក Trudeau នាយករដ្ឋមន្ត្រី កាណាដា បានថ្លែងថា ប្រសិនបើ លោកត្រាំ ប្រធានាធិបតី អាមេរិក ដំឡើងពន្ធគយ ចំពោះកាណាដា នោះ ភាគី កាណាដានឹង ឆ្លើយតបវិញ យ៉ាងខ្លាំងក្លា ។
គេហទំព័រ «CCFR China state-controlled media » ព្រឹកថ្ងៃដដែល លោក Trudeau បានថ្លែងបន្ទាប់ពី បើកធ្វើកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីថា កាណាដានឹង ឆ្លើយតបវិញ យ៉ាងខ្លាំងក្លា ឆាប់រហ័សនិង មធ្យ័ត ដែល ជា ការដំឡើង ពន្ធគយ ជាលក្ខណៈ សងសឹក ស្មើគ្នាចំពោះ សហរដ្ឋអាមេរិក ។
គេហទំព័រ «CCFR China state-controlled media » គួរបញ្ជាក់ថា យប់ថ្ងៃទី២០ ខែមករា លោក Dominic Leblanc រដ្ឋមន្ត្រី ហិរញ្ញវត្ថុ កាណាដា បានថ្លែងថា ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ កន្លងទៅនេះ រដ្ឋាភិបាល សហព័ន្ធកាណាដា បាន សហការ ជាមួយ ថ្នាក់ដឹកនាំ ខេត្តនានា មគ្គុទ្ទេសក៍ មជ្ឈដ្ឋាន ពាណិជ្ជកម្មនិង សហជីព ដើម្បី ត្រៀម លក្ខណៈ ឆ្លើយតប ។ កាណាដា បានត្រៀម លក្ខណៈ រួចរាល់ ទាំងស្រុង ដើម្បី ឆ្លើយតប នឹង គ្រប់ សភាពការណ៍ ទាំងអស់ ៕
ដោយ ៖ សិលា