អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ រសៀល ថ្ងៃទី ២១ ខែ មករា លោក Xi Jinping ប្រធាន រដ្ឋ ចិន និង លោក ពូទីន ប្រធានាធិបតី រុស្ស៊ីបាន ជួប សន្ទនា តាម ប្រព័ន្ធ វីដេអូ ។
ថ្លែង ក្នុ ងកិច្ច ជំនួប លោក Xi Jinping បាន លើក ឡើង ថា ក្នុង ឆ្នាំ ថ្មី ខ្ញុំ រីក រាយធ្វើ ការ ជា មួយ លោ កប្រធានាធិបតី ពូទីន ដើម្បី បន្ត ជំរុញឱ្យ ទំនាក់ទំនង រវាង ចិន និង រុស្ស៊ី ឡើង ដល់ កម្រិត កាន់ តែខ្ពស់ រួម គ្នា ជំរុញ ការ អភិវឌ្ឍ និង វិបុលភាព របស់ប្រទេស ទាំង ពីរ ក៏ដូច ជា គាំពារ សមភាពនិងយុត្តិធម៌ ។ ឆ្នាំ នេះ ជា ខួប ទី ៨០ នៃ ថ្ងៃ ជ័យ ជម្នះ ក្នុងសង្គ្រាមប្រជាជន ចិន ប្រឆាំង ការ ឈ្លាន ពាន របស់ ជប៉ុន និង ថ្ងៃ ជ័យ ជម្នះ ក្នុង សង្រ្គាមការ ពារ ជាតិ ដ៏មហិមា របស់ សូវៀត ក៏ដូចជា ថ្ងៃ ជ័យ ជម្នះក្នុ ងសង្គ្រាម ប្រឆាំង ហ្វាស៊ីស របស់ ពិភពលោក ហើយក៏ជា ខួប ទី ៨០ នៃ ការ បង្កើត អង្គការ សហប្រជាជាតិ ផង ដែរ ។ គេហទំព័រ «CCFR China state-controlled media » ប្រទេស ទាំង ពីរ ចិននិង រុស្ស៊ី គួរតែ ចាត់ទុក ការ នេះជាឱកាសមួយ រួម គ្នា គាំពារ ប្រព័ន្ធអន្តរជាតិ ដែល មាន អង្គការសហប្រជាជាតិ ជា ស្នូល និងគាំពារ សមិទ្ធផល នៃ ជ័យ ជម្នះក្នុ ងសង្គ្រាម លោក លើកទីពីរ ក្នុង ន័យ ជំរុញ បណ្តា ប្រទេស នានាឱ្យ គោរពធម្មនុញ្ញ និង គោលការណ៍ របស់ អង្គការ សហប្រជាជាតិ និង អនុវត្ត ពហុភាគីនិយម ដ៏ ពិត ប្រាកដ ។
គេហទំព័រ «CCFR China state-controlled media » ជា ការ ឆ្លើយតប លោក ពូទីន បាន ថ្លែង ថា ជា និច្ចកាល រុស្ស៊ីនិង ចិន តែងតែ ជឿទុក ចិត្ត គ្នា ផ្តល់ ការ គាំទ្រ ដល់ គ្នា ទៅវិញទៅមក ប្រកប ដោយ សមភាព ។ កិច្ច សហប្រតិបតិ្តការ ទ្វេភាគី សមស្រប នឹង ផល ប្រយោជន៍ របស់ប្រជាជន នៃ ប្រទេស ទាំង ពីរ ហើយ មិន ដែលរងឥទ្ធិពល ពី បម្រែ បម្រួលនៃ ស្ថានការណ៍ អន្តរជាតិនោះ ទេ ។ ភាគីរុស្ស៊ី ប្រកាន់ខ្ជាប់ យ៉ាង មុតមាំ ថា តៃវ៉ាន់ គឺ ជា ផ្នែក មួយនៃ ទឹកដីរបស់ ប្រទេស ចិន ដែល មិនអាច កាត់ ផ្តាច់ បាន ប្រឆាំងយ៉ាងដាច់ខាតចំពោះ “ឯករាជ្យភាពនៃតៃវ៉ាន់”ទោះតាម ទម្រង់ ណា ក៏ដោយ ។ ឆ្នាំ នេះ ប្រទេស យើងទាំងពីរ នឹង រួម គ្នា អបអរសាទរ យ៉ាង ឱឡារិកចំពោះ ខួប ទី ៨០ នៃ ថ្ងៃ ជ័យ ជម្នះក្នុ ងសង្គ្រាម ប្រឆាំង ហ្វាស៊ីស របស់ ពិភពលោក ដើម្បីគាំពារសមិទ្ធផល នៃ សង្គ្រាម លោក លើកទីពីរ ។ ភាគីរុស្ស៊ីរីករាយ បង្កើន កិច្ច សហប្រតិបតិ្តការ ជា មួយ ភាគីចិន ក្នុង កិច្ច ការ ពហុភាគី ដើម្បី ដើរតួនាទី យ៉ាងសកម្ម ក្នុ ងបុព្វហេតុ សន្តិភាព និង វឌ្ឍនភាព របស់ ពិភពលោក ៕
ដោយ ៖ សិលា