ភ្នំពេញ៖ បុបុរសម្នាក់ទំនងជាស្រវឹងស្រាបេីកម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តដឹកជ្រូក បេីកបេីកលឿនវ៉ាក់អេីគេចទៅបុកខឿនពុះចែកទ្រូងខ្ទាតទៅបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។
ហហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១២នឹង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ស្ថស្ថិតនៅតាមបណ្ដោយផ្លូវលេខ១០០៣ ទល់មុខក្រសួងដែនដី ដែលស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យថា នៅមុនពេលកេីតហេតុគេឃើញរថយន្តដឹកជ្រូក ម៉ាកហុីយ៉ាន់ដាយពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ3C-5190 បេីកបរដោយបុរសម្នាក់នឹងអ្នករួមដំណើរម្នាក់ទៀតបេីកតាមបណ្ដោយផ្លូវ១០០៣ ក្នុងទិសដៅលិចជេីងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះបេីកមកដល់ចំណុចកេីតហេតុក៏ស្រាប់តែឃើញម៉ូតូ មម៉ាកហុងដាវ៉េវពណ៌ក្រហមពាក់ស្លាកលេខសៀមរាប1AK-0660បេីកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹងបេីករ៉េពេញផ្លូវបេីកតាមបណ្តោយ១០០៣ក្នុងទិសដៅពីជេីងទៅត្បូង លុះបន្ទាប់មករថយន្តដឹកជ្រូកបានបេីកគេចម៉ូតូហេីយជ្រុលទៅបុកឃឿនពុះចែកទ្រូងផ្លូវបណ្តាលអោយរងការខូចខាតជាច្រើនកង់ ហេីយបានខ្ទៀតទៅបុកម៉ូតូដែលអ្នកបេីកបរក្នុងស្ថានភាពស្រវឹងបណ្តាលឲ្យរងរងរបួសសន្លប់ស្តូកស្តឹង ។ ប្រភពពត៌មានពីកន្លែងកើតហេតុបានបន្តទៀតថាខណៈពេលគ្រោះថ្នាក់ភ្លាមៗអ្នកបេីកបររថយន្តដឹកជ្រូក បានចុះពីរថយន្តហេីយរត់គេចខ្លួនបាត់ស្រមោល នៅអ្នករួមដំណើរម្នាក់ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញវាស់វែងយករថយន្ត និងម៉ូតូជនរងគ្រោះ យកទៅរក្សាទុកដេីម្បីរងចាំការដោះស្រាយនៅពេលក្រោយ ៕ជ្រោយពេជ្រ