នៅក្នុងសន្តរកថា កាលពីថ្ងៃទី១៦ ខែសីហា នៅក្នុងវិមានប្រធានាធិបតី លោក Rodrigo Duterte បានប្រមានពីក្រុមភេរវកម្ម IS ដែលប៉ុនប៉ងចូលមកក្នុងទឹកដីហ្វុីលីពីន ថា លោកអាចនឹងព្រៃផ្សៃជាងក្រុម IS ទៅទៀត។
សារព័ត៌មាន Sunstar របស់ហ្វុីលីពីនបានផ្សាយថា លោក Duterte បញ្ចាក់ថា ក្រុមអ៊ិស្លាម IS «គ្មានទស្សននយោបាយ ហើយក៏មិនយល់ពីទ្រឹស្តីអទិទេពជាអ្វី»។ លោកបន្តទៀតថា ពិភពលោកបានមើលឃើញ IS ព្រៃផ្សៃប៉ុណ្ណា ដោយកាត់ក្បាលដុតទាំងរស់ និងដាក់ទ្រុងបោះចូលទឹកជាដើម។
ប្រធានាធិបតីពូទីន ប្រមានថា សកម្មភាពរបស់ IS បានធ្វើឲ្យដិតជាប់នៅក្នុងអារម្មណ៍របស់លោក ហើយលោកមិនអនុញ្ញាត្តិឲ្យក្រុមភេរវកម្មបំផ្លាញទឹកដីរបស់លោកឡើយ លោកនឹងធ្វើររឿងព្រៃផ្សៃទៅលើក្រុមភេរកម្មនោះជាងអ្វីដែលពួកគេបានធ្វើទៅលើពលរដ្ឋស្លូតត្រង់។
លោក Duterte បញ្ចាក់ថា «ប្រសិនបើអស់លោកធ្វើរឿងអាក្រក់ដាក់ពលរដ្ឋរបស់ខ្ញុំនោះ ខ្ញុំប្រាដកជាធ្វើព្រៃផ្សៃលើសពីនេះ ១០ដង»។
នៅពេលនេះដែរក្រុមរដ្ឋអ៊ិស្លាម បានជះឥទ្ធិពលរដល់ក្រុមជ្រុលនិយមនៅក្នុងប្រទេសហ្វុីលីពីន ដែលជាក្តីបារម្ភយ៉ាងខ្លាំងដល់សុវត្ថភាពពលរដ្ឋ។ ការដែលលោកគម្រាមកំហែងបែបនេះគឺដើម្បីមិនចង់ឲ្យមានវត្តមានរបស់ក្រុម IS នៅក្នុងទឹកដីរបស់លោកនោះឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី