អន្តរជាតិ ៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ នៅថ្ងៃទី២២ខែមករា លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងជាប្រធានការិយាល័យកិច្ចការបរទេសនៃមជ្ឈិមចិនបានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោកAmorim ប្រធានទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីលតាមការណាត់។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានថ្លែងថា កាលពីខែវិច្ឆិកាឆ្នាំមុន លោកប្រធានរដ្ឋចិន Xi Jinping បានបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប្រេស៊ីលដោយជោគជ័យ ហើយកិច្ចជំនួបជាប្រវត្តិសាស្ត្ររវាងប្រមុខរដ្ឋនៃប្រទេសទាំងពីរទទួលបានសមិទ្ធផលជានិមិត្តសញ្ញាមួយចំនួន ដោយបានដាក់ចេញផែនការគោលដ៏មហិមាសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីក្នុងដំណាក់កាលក្រោយ។ ភាគីទាំងពីរគួរអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវគំនិតឯកភាពសំខាន់ៗរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ អនុវត្តយ៉ាងប្រាកដប្រជានូវកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗក្រោមក្របខ័ណ្ឌនៃការបន្ស៊ីគ្នារវាងយុទ្ធសាស្ត្រអភិវឌ្ឍន៍នៃប្រទេសទាំងពីរ ដើម្បីធ្វើឱ្យមានភាពសំបូរបែបជាបន្តបន្ទាប់នូវសារសំខាន់នៃយុគសម័យ និងខ្លឹមសារជាយុទ្ធសាស្ត្រនៃសហគមន៍រួមវាសនារវាងចិននិងប្រេស៊ីល។
គេហទំព័រ «CCFR China state-controlled media » ជាការឆ្លើយតប លោក Amorim បានថ្លែងថា គំនិតឯកភាពរួមដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានតម្រង់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រេស៊ីលនិងចិន។ រំពឹងថា ភាគីទាំងពីរនឹងពន្លឿនការអនុវត្តសមិទ្ធផលនៃដំណើរទស្សនកិច្ចលើកនេះ ពួតដៃគ្នាដើម្បីកសាងសហគមន៍រួមវាសនាប្រេស៊ីល-ចិនដែលមានភាពកាន់តែយុត្តិធម៌និងកាន់តែប្រកបដោយនិរន្តរភាព៕
ដោយ ៖ សិលា