សម្តេចតេជោ សន្យាការចំណាយថវិកាព្យាបាលបុរសម្នាក់តាមការស្នើសុំពីកូនស្រីអ្នកជំងឺក្នុងហ្វេសប៊ុក

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ មុននេះបន្ដិច សម្តេចតេជោ ហ៊ុន សែន បានថ្លែង ជាមួយនឹងវីដេអូ ក្នុងផេករបស់សម្តេចថា៖ ថ្មីៗនេះ ខ្ញុំបានឃើញសាធារណៈជន បង្ហោះសំណូមពរ និងកូនស្រីឈ្មោះ ផៃ មុន្នីវីរ៉ាត់ Comment នៅលើ Facebook ខ្ញុំ សុំការសណ្ដោសអោយជួយព្យាបាលជម្ងឺឪពុកឈ្មោះ សូ មុន្នីរ័ត្ន ដែលកំពុងមានជំងឺបេះដូង។ ភ្លាមៗនោះខ្ញុំក៏បានបញ្ជូនក្រុមការងារចុះទៅពិនិត្យផ្ទាល់នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

ចាប់តាំងពីអ្នកជម្ងឺដែលជាឪពុករបស់កូនស្រីបានចូលមកសម្រាកព្យាបាលកាលពីថ្ងៃអាទិត្យកន្លងមកនេះ គឺត្រូវបានទទួលយកចិត្តទុកដាក់ព្យាបាលមើលថែទាំពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA)។ ស្ថានភាពអ្នកជំងឺពេលនេះគឺស្ថិតក្នុងសភាពធម្មតា ដែលក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់តាមដានជាប្រចាំ។ ខ្ញុំសូមជម្រាបថា ការចំណាយទាំងស្រុងសម្រាប់ព្យាបាលអ្នកជំងឺគឺមិនតម្រូវអោយក្រុមគ្រួសារបង់ប្រាក់ឡើយ ។ សូមអរគុណបងប្អូនដែលបានជួយផ្តល់ព័ត៌មានមកកាន់ Page ខ្ញុំបានទាន់សភាពការណ៍។

សូមជូនពរក្មួយប្រុសអ្នកជំងឺ សូ មុន្នីរ័ត្ន បានជាសះស្បើយឆាប់ៗ៕

https://www.facebook.com/hunsencambodia/videos/1075275712520925/

smd1 smd2

ដោយ៖ សុវណ្ណារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print