ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៩) ត

ចែករំលែក៖

ភ្នំពេញ ៖ ហេតុអ្វីបានជាខ្មែរក្រហមសម្លាប់មនុស្ស?

របបកម្ពុជាប្រជាធិបតេយ្យបានសម្លាប់ជនជាតិខ្មែរអស់ប្រមាណជា ជិត២លាននាក់ ដោយសារតែ ៖ (១) ការអនុវត្តនយោបាយប្រល័យពូជដែលមានគោលដៅធ្វើការបន្សុទ្ធជាតិសាសន៍ (Ethnic cleansing) តាមរយៈ ការសម្លាប់ជនជាតិវៀតណាម និងជនជាតិចាម ដែលច្បាប់អន្តរជាតិចាត់ ទុកថា ជាអំពើប្រល័យពូជសាសន៍។

នយោបាយវាតទីនិយមដណ្តើមទឹកដី ៖ បន្ទាប់ពីបញ្ចប់សង្គ្រាមក្នុង ស្រុកមក ពួកប៉ុល ពតបានចាប់ផ្តើមពង្រឹងការគ្រប់គ្រងលើដែនកោះ និង ព្រំដែនសមុទ្រ និងចាប់ផ្តើមពង្រីកដណ្ដើមយកទឹកដី ដែលបានបាត់បង់ នៅសម័យបារាំង ដោយធ្វើការវាយលុកវៀតណាម ដើម្បីដណ្តើមដីខ្មែរ វិញ។ គោលនយោបាយនេះត្រូវបានអនុវត្ត ដោយមិនបានគិតគូរពីច្បាប់ អន្តរជាតិ ហើយនាំមកនូវសង្គ្រាមជាមួយវៀតណាម ការកាប់សម្លាប់ប្រជា ជនវៀតណាមស្លូតត្រង់ និងការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ។

ខ-បដិវត្តន៍វប្បធម៌ និងការតស៊ូវណ្ណៈ

ការបង្កើតវប្បធម៌ថ្មី ៖ ពួកប៉ុល ពតយល់ថា វប្បធម៌បដិវត្តន៍ត្រូវឈរ លើមូលដ្ឋានវប្បធម៌ថ្មី ដែលខុសពីវប្បធម៌ចាស់ប្រតិកិរិយា។ បដិវត្តន៍វប្ប ធម៌ គឺជាការលប់បំបាត់ឱ្យអស់នូវកាកសំណល់សក្តិភូមិ ដូចជាចម្រៀង របាំ សិល្បៈនៃសង្គមចាស់ដែលបម្រើឱ្យវណ្ណៈជិះជាន់ និងការបង្កើតឡើងនូវ ចម្រៀង របាំ និងសិល្បៈបែបថ្មី ដើម្បីជារបស់វណ្ណៈអធន និងដើម្បីបម្រើ វណ្ណៈអធន។

ការហាត់ពត់លត់ដំ ៖ បដិវត្តន៍វប្បធម៌ គឺជាការបញ្ជូនបញ្ញវន្ត និង មន្ត្រីរាជការសក្តិភូមិ ដែលពួកគេចាត់ទុកថា ជាវណ្ណៈអភិជនតូចតាចឱ្យ ទៅហាត់ពត់លុតដំ និងរៀនសូត្រពីទីជនបទ និងកសិករ ដើម្បីឱ្យពួកគេ យល់ច្បាស់ពីជំហរបដិវត្តន៍ ហើយធ្វើការងារបម្រើបដិវត្តន៍។

ការតស៊ូវណ្ណៈ ៖ ដោយឡែកការតស៊ូវណ្ណៈ គឺការកែប្រែសង្គមខ្មែរ ដែលមានវណ្ណៈកសិករ កម្មករ នាយទុន សក្តិភូមិ (អ្នកគាំទ្ររាជានិយម) ឱ្យក្លាយជាសង្គមបដិវត្តន៍ ដែលវណ្ណៈកសិករដើរតួឈានមុខ ចំណែកវណ្ណៈកម្មករវិញមានតិចតួចប៉ុណ្ណោះនៅកម្ពុជា (នៅសហភាពសូវៀត វណ្ណៈ កម្មករ គឺជាវណ្ណៈឈានមុខ)។ ជនបដិវត្តន៍មានប្រភពមកពីវណ្ណៈអធន ពោលគឺមានដើមកំណើតចេញពីគ្រួសារក្រីក្រតោកយ៉ាក គ្មានការអប់រំ និងមិនពុករលួយដោយវប្បធម៌សក្តិភូមិ។ នៅក្នុងរបបប៉ុល ពត ឋានៈក្នុង សង្គមបានក្រឡាប់ចាក់ ដូចសុភាសិតខ្មែរដែលពោលថា «ឃ្លោកលិច អំបែង អណ្តែង» ពោលគឺអ្នកមិនចេះជាអ្នកគ្រប់គ្រងអ្នកចេះ។

ការជម្លៀសប្រជាជនចេញពីភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ កងទ័ពខ្មែរក្រហមរាប់សែននាក់បានសម្រុកចូលទីក្រុងភ្នំពេញ តាម គ្រប់មុខព្រួញទាំងអស់។ ទាហានដែលដើរជាជួរៗបានស្រែកតាមឧឃោសន ស័ព្ទ សុំឱ្យប្រជាជនទីក្រុងភ្នំពេញចាកចេញពីលំនៅដ្ឋានជាបណ្តោះអាសន្ន ចំនួនបីថ្ងៃ ឱ្យទៅរស់នៅតាមតំបន់ជាយក្រុង ដោយយកលេសថា ខ្លាច អាមេរិកទម្លាក់គ្រាប់បែក។ សន្និបាតគណបក្ស ដែលបានធ្វើឡើងពីរខែ មុនខ្មែរក្រហមសម្រុកចូលកាន់កាប់ទីក្រុងភ្នំពេញ បានសម្រេចជម្លៀស ប្រជាជនចេញពីទីក្រុង។ ហ៊ូ យន់ ដែលប្រឆាំងនឹងវិធានការនេះត្រូវអង្គការ យកទៅសម្លាប់ចោលក្នុងឆ្នាំ១៩៧៥។ តាមពិតទៅ មូលហេតុដែលខ្មែរ ក្រហមជម្លៀសប្រជាជនចេញពីទីក្រុងឱ្យទៅរស់នៅជនបទ គឺជាផ្នែកមួយ នៃបដិវត្តន៍វប្បធម៌ ដើម្បីបង្ខំឱ្យប្រជាជនទីក្រុងដែលពួកគេយល់ថា ជា ខ្មាំងដែលគាំទ្ររបបលន់ នល់ឱ្យទៅរៀនសូត្រហាត់ពត់លត់ដំ ដើម្បីប្រែ-ក្លាយពួកគេពីវណ្ណៈអភិជនឱ្យទៅជាវណ្ណៈអធន ងាយស្រួលក្នុងការបែង ចែកខ្មាំងនិងមិត្ត និងជួយដល់បដិវត្តន៍ក្នុងការគ្រប់គ្រង និងកាត់បន្ថយសកម្ម ភាពប្រឆាំងបដិវត្តន៍៕
(នៅមានត)

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print