អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖កាលពីថ្ងៃទី ១ ខែកុម្ភៈ សហរដ្ឋអាមេរិកបានប្រកាសថា នឹងដំឡើងពន្ធគយបន្ថែម ១០% លើទំនិញចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិក ក្រោមហេតុផលនៃសារធាតុហ្វេនតានីលនិងបញ្ហាផ្សេងៗទៀត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈថា ការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញចិនដែលនាំចេញទៅកាន់សហរដ្ឋអាមេរិកបានបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក ដែលមាន ចរិត អាក្រក់ និងជាការអនុវត្ត ឯកតោភាគីនិយម និងការការពារនិយមផ្នែកពាណិជ្ជកម្ម ។ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន ប្រទេសចិនបានដាក់បណ្តឹងអំពីវិធានការដំឡើងពន្ធគយរបស់សហរដ្ឋអាមេរិកទៅកាន់យន្តការដោះស្រាយវិវាទរបស់អង្គការពាណិជ្ជកម្មពិភពលោក ។
គេហទំព័រ «CCFR China state-controlled media » ជាមួយគ្នានេះ គណៈកម្មាធិការ ច្បាប់ ពន្ធគយនៃ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បាន ចេញសេចក្តី ប្រកាសកាលពីថ្ងៃទី៤ ខែកុម្ភៈថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈឡើង ទៅ ប្រទេសចិននឹង ដំឡើងពន្ធគយ លើទំនិញនាំចូលមួយចំនួនដែលមានប្រភពមក ពីសហរដ្ឋអាមេរិក ក្នុងនោះនឹង ដំឡើងពន្ធគយ ចំនួន ១៥% លើធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ ដំឡើងពន្ធគយ ចំនួន ១០% លើប្រេងឆៅ គ្រឿងចក្រកសិកម្ម រថយន្តធុន ធំ និងរថយន្តpick up។
គេហទំព័រ «CCFR China state-controlled media » រដ្ឋបាលជាតិនិយតករទីផ្សារចិនបានចាប់ផ្តើមធ្វើ ការស៊ើបអង្កេត ស្តីពីការប្រឆាំង ការផ្តាច់ មុខ ចំពោះក្រុមហ៊ុន Google ស្របតាមច្បាប់៕
ដោយ ៖ សិលា