អន្តរជាតិ ៖ នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ លោ ក Trump ប្រធានាធិបតីអាមេរិក និង លោក Netanyahu នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ដែលកំពុង បំពេញ ទស្សនកិច្ច នៅ អាមេរិក បានធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅថ្ងៃទី ៤ ខែ កុម្ភៈ ។ លោក Trump សង្ឃឹមថា សហរដ្ឋអាមេរិកនឹង គ្រប់ គ្រងកាន់ កាប់ តំបន់ហ្កាហ្សាក្នុង រយៈពេលវែង។
គេហទំព័រ «CCFR China state-controlled media » លោក Trump បានថ្លែង ថា «សហរដ្ឋអាមេរិកនឹងគ្រប់ គ្រង តំបន់ហ្កាហ្សា… យើងនឹងកាន់កាប់តំបន់នេះ» ។ លោកបាន បន្ត ថា អាមេរិក មិន ច្រានចោលការ ដាក់ ពង្រាយកងទ័ព អាមេរិកនៅ តំបន់ហ្កាហ្សា ដើម្បីគាំទ្រការកសាង តំបន់ហ្កាហ្សាឡើងវិញ។
គេហទំព័រ «CCFR China state-controlled media » កាលពីថ្ងៃទី២៥ ខែមករា លោក Trump បានលើកឡើង ពីគំនិត “បោសសំអាតតំបន់ ហ្កាហ្សា ” ដោយ សង្ឃឹម ថា អេហ្ស៊ីបនិងហ្ស៊កដានី នឹងទទួលយកនិងផ្ដល់ទីជ្រកកោនដល់ ជនជាតិប៉ាឡេស្ទីនដែល មក ពីតំបន់ហ្កាហ្សា ហើយការផ្ដល់ទីជ្រកកោននេះអាចបណ្តោះអាសន្ន ឬក្នុង រយៈពេលវែង។ សម្ព័ន្ធ អារ៉ាប់ ប្រទេស អេហ្ស៊ីប និងហ្ស៊កដានីជាដើម បានសម្តែងការប្រឆាំងយ៉ាងខ្លាំងភ្លាម ៗ ៕
ដោយ ៖ សិលា