ភ្នំពេញ៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកជាមួយនឹងខ្លោងទ្វារបុរីមួយកន្លែងបណ្ដាលឱ្យរថយន្តខូចខាតមួយកំណត់មុខស្ទើរទាំងស្រុង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១១៖៤៥នាទី យប់ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បេីករថយន្ត Lexus RX300 ពាក់ផ្លាកលេខភ្នំពេញ 2AF-1527 ធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ៥៩៨ ក្នុងទិសដៅពីលិចទៅកេីតក្នុងល្បឿនលឿន បានជ្រុលទៅបុកខ្លោងទ្វារបុរីមួយកន្លែងបណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។
ក្រោយកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វេីការវាស់វែងយករថយន្តទៅរក្សាទុកដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ ៕