អត្តពលិកកម្ពុជាចាញ់អស់៤នាក់នៅសល់២នាក់មិនទាន់បានប្រកួតនៅ Rio Olympic Games 2016

ចែករំលែក៖

ទីក្រុងរីយ៉ូ៖ គិតត្រឹមថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ អត្តពលិកកម្ពុជាបានចាញ់ក្នុងការប្រកួតកីឡា Olympic Games 2016 អស់៤នាក់រួចហើយ ប៉ុន្តែនៅសល់២នាក់ ទៀតកំពុងត្រៀមលក្ខណៈចូលទីលាន ប្រកួត គឺកីឡាការិនី ស៊ន សៀវម៉ី ប្រកួត វិញ្ញាសាតេក្វាន់ដូទម្ងន់៧៣គីឡូក្រាមចុះក្រោមនៅថ្ងៃទី២០ ខែសីហា និងកីឡាករ នីកូ ប្រកួតវិញ្ញាសាអត្តពលកម្មរត់ម៉ារ៉ាតុងចម្ងាយ៤២គីឡូម៉ែត្រនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៦។ នេះបើតាមសេចក្តីរាយការណ៍ជាបន្តបន្ទាប់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពីទីក្រុងរីយ៉ូប្រទេសប្រេស៊ីល ។

អត្តពលិកទី៤ចាញ់ក្នុងព្រឹត្តិការណ៍ Olympic គឺកីឡាការិនីចំបាប់ ចូវ សុធារ៉ា បានចាញ់ក្រោមថ្វីដៃរបស់កីឡាការិនីកូឡុំប៊ីឈ្មោះ Castillo Hidalgo Carolina ក្នុង លទ្ធផល១០-០ពិន្ទុ នៅក្នុងការប្រកួតវគ្គ ជម្រុះលើវិញ្ញាសា៤៨គីឡូក្រាម។ នេះបើតាមសេចក្តីរាយការណ៍ចុងក្រោយរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងតាមរយៈសារសំឡេងពីទីក្រុងរីយូ៉ប្រទេសប្រេស៊ីលកាលពីរាត្រីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ។

លោក វ៉ាត់ ចំរើន បានឲ្យដឹងថា ការ បរាជ័យរបស់កីឡាការិនីចំបាប់នាងជាបទពិសោធន៍ថ្មីមួយ សម្រាប់ ចូវ សុធារ៉ា ដែលទើបចូលរួមប្រកួតកីឡាអូឡាំពិកលើកដំបូងនេះ ប៉ុន្ដែសុធារ៉ា នៅមុនពេលប្រកួត មកដល់នាងបានជួប នឹងឧបសគ្គជាច្រើនដូចជាការស្នាក់នៅការហូបចុក និងការ បញ្ចុះទម្ងន់ជាដើម ។

គួររំលឹកថា ការបរាជ័យរបស់កីឡាកា រិនី ចូវ សុធារ៉ា នាពេលនេះគឺជាអត្តពលិកទី៤របស់ប្រទេសកម្ពុជាហើយ ដែលបានធ្លាក់ត្រឹមវគ្គជម្រុះនៃការប្រកួតជុំទី១កីឡា Olympic 2016 រីឯ ៣នាក់ផ្សេងទៀត មានកីឡាករហែលទឹក ពូ សុវិជ្ជា និងកីឡា ការិនី ហែម ថុនវិទិនី និងកីឡាការិនី លី ណារី ផ្នែកអត្តពលកម្មរត់ចម្ងាយ៤២គីឡូម៉ែត្រផងដែរ ។

គួរបញ្ជាក់ថា កម្ពុជានៅសល់អត្តពលិក ២នាក់ទៀត គឺកីឡាការិនី ស៊ន សៀវម៉ី ប្រកួតលើវិញ្ញាសាតេក្វាន់ដូនិងកីឡាករឈ្មោះ នីកូ រត់ម៉ារ៉ាតុងចម្ងាយ៤២គីឡូ ម៉ែត្រនៅថ្ងៃទី២០-២១ ខែសីហា ឆ្នាំ ២០១៦ ពួកគេគឺជាក្តីសង្ឃឹមចុងក្រោយ របស់កម្ពុជា ៕

លោក វ៉ាត់ ចំរើន ចូវ សុធា ចាញ់ កូឡំប៊ី នៅរីយូ ចូវ សុធា ចាញ់ កូឡំប៊ី នៅរីយូ១

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print