សូមសុភាពនារី ស្វែងយល់ អំពី ជំងឺមហារីកដៃស្បូន ( Ovarian cancer)

ចែករំលែក៖

ភ្នំពេញ ៖ ជំងឺមហារីកដៃស្បូន ( Ovarian cancer) ! Ovarian cancer គឺជាជំងឺមហារីកដែលអាចកើតនៅលើដៃស្បូនរបស់ស្ត្រីនៅផ្នែកខាងឆ្វេងឬខាងស្តាំ ឬទាំងសងខាងផងដែរ។

1 រោគសញ្ញា
– ឈឺពោះ ជាពិសេសនៅផ្នែកខាងក្រោមនៃពោះ
– ហើមពោះខុសពីធម្មតា
– វិបត្តិពោះវៀន ដូចជារាគឬទល់លាមកជាប់មិនបាត់
– កើនឡើងទំហំពោះ ដូចជាចង្អៀតចង្កេះខុសពីធម្មតា
– ពិបាកបត់ជើងតូច ញឹកញាប់
– មានធ្លាក់ឈាម អស់កម្លាំងខុសពីធម្មតាជាប់រយះពេលយូរ
– បាត់បង់ចំណង់អាហារ
– រលាកសរសៃឈាម
– កើនឬចុះទម្ងន់ខុសធម្មតា
– ឈឺចង្កេះ
2 កត្តាប្រឈមនឹងជំងឺមហារីកដៃស្បូន
– កត្តាតំណពូជមានប្រហែល 10ទៅ 15%
– អាយុចាស់លើសពី 60ឆ្នាំ ប៉ុន្តែក៏អាចកើតលើស្ត្រីវ័យក្មេងផងដែរ
– ការមករដូវនៅអាយុក្មេងមុន12ឆ្នាំ ឬអស់រដូវនៅអាយុលើសពី52ឆ្នាំ
– មិនធ្លាប់មានផ្ទៃពោះឬការមានផ្ទៃពោះដំបូងនៅអាយុលើសពី30ឆ្នាំ
– ការបង្កកំណើតក្រៅស្បូន (IVF) ។ល។

ក្រៅពីនេះក៏មានកត្តាមួយចំនួនដែលជួយបន្ថយនូវកត្តាប្រឈមនឹងជំងឺមហារីកដៃស្បូនដូចជា
– ការប្រើប្រាស់ថ្នាំពន្យារកំណើតគ្រាប់រយះពេលយូរ
– ការមានកូនច្រើនដង
– ការបំបៅដោះកូន ជាដើម
3 ការធ្វើរោគវិនិច្ឆ័យ
– ការធ្វើអេកូពោះ CT ស្កេន ឬ MRI
– ការវិភាគកោសិកាសាច់ដោយការច្រឹប ឬដោយការវះកាត់
4 ការព្យាបាល
គឺត្រូវធ្វើដោយវេជ្ជបណ្ឌិតឯកទេសដោយមានការពិភាក្សាយ៉ាងត្រឹមត្រូវទៅតាមដំណាក់កាលនិងបច្ចេកទេសមានដូចជា
– ការវះកាត់
– ការព្យាបាលដោយឱសថគីមី
– ការព្យាបាលដោយសម្រន់

សូមអញ្ជើញមកធ្វើការពិនិត្យពិគ្រោះនិងព្យាបាលជាមួយវេជ្ជបណ្ឌិតឯកទេសដើម្បីទទួលបានប្រសិទ្ធភាពនៃការព្យាបាលយ៉ាងពិតប្រាកដនៅមន្ទីរពេទ្យកាល់ម៉ែត។ នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print