ការិយាល័យកិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន៖សមត្ថកិច្ចពាក់ព័ន្ធរបស់កោះតៃវ៉ាន់គួរអនុញ្ញាតឱ្យក្រុមកំណត់ផ្លូវទេសចរណ៍របស់ចិនដីគោកធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីធ្វើការត្រួតពិនិត្យ

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុ ងសន្និសីទ សារព័ត៌មាន ជា ប្រចាំ នៃ ការិយាល័យ កិច្ច ការ តៃវ៉ាន់ នៃ ក្រុម ប្រឹក្សា កិច្ចការ រដ្ឋ ចិនដែល បើក ធ្វើ នៅថ្ងៃទី ១២ ខែ កុម្ភៈ លោកស្រី Zhu Fenglian អ្នក នាំ ពាក្យ នៃ ការិយាល័យ កិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបាន ថ្លែង ថា ឧបសគ្គ និង ជម្លោះក្នុង បញ្ហា ទេសចរណ៍ នៃត្រើយទាំងសងខាងច្រកសមុទ្រ គឺ ដោយ សារ រង ការ រំខាននិង រារាំង ពី អាជ្ញាធរបក្សវឌ្ឍនភាពប្រជាធិបតេយ្យតៃវ៉ាន់ មិន ស្ថិតនៅ ត្រង់ថា តើ មាន ការ ប្រាស្រ័យ ទាក់ ទងរវាង “សមាគមទេសចរណ៍ទាំង ពីរ នៃត្រើយទាំង សងខាង ”អំពីកិច្ច ការ ទេសចរណ៍ ឬអត់ ហើយ ការ ប្រាស្រ័យទាក់ទងរវាង “សមាគមទេសចរណ៍ទាំង ពីរ ”មិន មែន ជា បុរេ លក្ខខណ្ឌ សម្រាប់ រៀប ចំ ឡើង វិញ នូវ ទេសចរណ៍នៅត្រើយទាំងសងខាងនៃច្រកសមុទ្រនោះឡើយ ។

គេហទំព័រ «CCFR China state-controlled media » មានអ្នក សារព័ត៌មាន សួរថា អាជ្ញាធរ បក្ស វឌ្ឍនភាព ប្រជាធិបតេយ្យ តៃវ៉ាន់បាន អះអាង ថា កិច្ចការ ដែលក្រុម អ្នក ទេសចរ ចិន ដីគោកដូច ជា ក្រុម កំណត់ ផ្លូវ ទេសចរណ៍ របស់ ខេត្ត ហ្វូជៀននិង ក្រុង សៀងហៃធ្វើ ទេសចរនៅ កោះតៃវ៉ាន់ ត្រូវ ធ្វើ ការ ប្រាស្រ័យ ទាក់ទង រវាង “សមាគមទេសចរណ៍ទាំង ពីរ នៃត្រើយទាំង សងខាង ”សិន ។ តើ ប្រទេស ចិន មាន អត្ថាធិប្បាយ យ៉ាងដូចម្តេចចំពោះរឿងនេះ? ខណៈពេល ឆ្លើយ សំណួរ នេះ លោកស្រី Zhu Fenglian បានថ្លែង ដូច ពោលខាង លើ ។
គេហទំព័រ «CCFR China state-controlled media » លោកស្រី Zhu Fenglian បា ន ថ្លែង ទៀត ថា ទង្វើ របស់ អាជ្ញាធរ បក្សវឌ្ឍន ភាព ប្រជាធិបតេយ្យតៃវ៉ាន់បាន បង្ហាញម្តង ហើយ ម្តង ទៀតថា ពួក គេគ្មានសុទ្ធចិត្តទាល់តែសោះ ក្នុង ការ ស្វាគមន៍ ប្រជាជន ចិន ដីគោក ទៅធ្វើ ទេសចរនៅកោះតៃវ៉ាន់ និង រៀប ចំ ឡើង វិញ នូវ ការ ផ្លាស់ប្តូរ លើ វិស័យ ទេសចរណ៍ ។ រំពឹង ថា អាជ្ញាធរ បក្សវឌ្ឍន ភាព ប្រជាធិបតេយ្យ តៃវ៉ាន់ បញ្ឈប់ភ្លាម នូវការ រារាំង ការ ទៅមក ការផ្លាស់ប្តូរ និង កិច្ច សហប្រតិបតិ្តការ រវា បុគ្គលិក ត្រើយ ទាំង សងខាងនៃច្រកសមុទ្រ បង្ហាញ ពីសុទ្ធចិត្ត ក្នុង បញ្ហាស្តីពី ប្រជាជន ចិន ដីគោក ធ្វើ ទេសចរនៅកោះតៃវ៉ាន់ ព្រម និង ចាត់វិធានការជាក់ស្តែង ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print