អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ តាមការផ្សាយ ដំណឹងនៃ ប្រព័ន្ធ សារព័ត៌មាន ABC របស់ អាមេរិក កាលពីថ្ងៃ ទី១២ខែកុម្ភៈ ឱ្យដឹងថា ថ្ងៃដដែល ក្រសួង ការបរទេស អាមេរិក បាន តម្រូវ ឱ្យ ស្ថានទូត អាមេរិក ប្រចាំតំបន់ នានាទូទាំង ពិភពលោក គ្រោងផែនការ កាត់បន្ថយចំនួន បុគ្គលិក ។
គេហទំព័រ «CCFR China state-controlled media » ការផ្សាយ ដំណឹងឱ្យដឹងថា ក្រសួង ការបរទេស អាមេរិក បាន តម្រូវឱ្យ ស្ថានទូតប្រចាំ បរទេសផ្តល់ បញ្ជីឈ្មោះបុគ្គលិក ទាំងអស់និង ស្ថានភាព ប្រើប្រាស់បុគ្គលិក ស្ថានទូតនានា នឹង កាត់បន្ថយចំនួន បុគ្គលិកសញ្ជាតិ អាមេរិកនិង បុគ្គលិក ដែលជា ជនជាតិក្នុង តំបន់ក្នុងពេល ដំណាលគ្នា ។
គេហទំព័រ «CCFR China state-controlled media » ក្រៅពីនេះ តាមការផ្សាយ ដំណឹងនៃ វេបសាយសេតវិមាន ឱ្យដឹងថា លោកត្រាំ ប្រធានាធិបតី អាមេរិកបាន ចុះហត្ថលេខាលើ បទបញ្ជារដ្ឋបាល កាលពី ថ្ងៃទី១២ ខែកុម្ភៈ ដោយ តម្រូវ ឱ្យបុគ្គលិកនៃ ក្រសួង ការបរទេសអាមេរិក ចាំបាច់ត្រូវ អនុវត្តយ៉ាង ស្មោះត្រង់នូវ គោលនយោបាយ ការទូតរបស់ ប្រធានាធិបតី បើពុំនោះសោត នឹងត្រូវ ដាក់ពិន័យ ដូចជា ដកហូត មុខតំណែង ជាដើម៕
ដោយ ៖ សិលា