សាវិន ហ្វីលីប គាំងបេះដូងចូល​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្ដែង សាវិន ហ្វីលីប ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗបន្ទាប់ពីលោកបានជួបអាការគាំងបេះដួង ។ ហេតុការនេះត្រូវបានកើតឡើងកាលពីល្ងាចថ្ងៃទី១៨ខែសីហានេះនៅកន្លែងហាត់ប្រាណមួយ។

ភរិយាលោក ហ្វីលីប អ្នកស្រី សែម ឆវី បានបញ្ចេញព័ត៌មាននេះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់អ្នកស្រីថា ស្វាមីអ្នកស្រី គាំងបេះដូងពេលទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណមួយកន្លែង។ អ្នកស្រី ថ្លែងថា ” ស្វាមីខ្ញុំគាំងបេះដូងនៅកន្លែងហាត់ប្រាណ ពេលនេះនៅមន្ទីរពេទ្យកាល់ម៉ែត្រ គាត់បានធូរស្រាលបន្តិចហើយ សូមទេវតាជួយតាមរក្សាបង”។

ទោះជាយ៉ាងណាតាមការបញ្ជាក់ចុងក្រោយរបស់ភរិយាលោកបានបញ្ជាក់ថា ស្ថានភាពជំងឺរបស់ស្វាមីអ្នកស្រីហាក់បានធូស្បើយបន្តិចប៉ុន្តែស្ថិតក្នុងការតាមដានបន្តរបស់ក្រុមវេជ្ជបណ្ឌិតនៅឡើយ។
គួរបញ្ជាក់ដែរថា តារាសម្តែង សាវិន ហ្វីលីពត្រូវបានទស្សនិកជនបានស្គាល់តាមរយៈការសម្តែងខ្សែភាពយន្តជាច្រើនបន្តបន្ទាប់ ហើយថ្មីៗលោកក៏ត្រូវបានចូលរួមសម្តែងខ្សែភាពយន្តរឿង”មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ”ដែលផលិតដោយតារាហូលីវូដអ្នកស្រីអេនជីលីណាជោលីផងដែរ។ លោកក៏ត្រូវបានគេស្គាល់ច្រើនតាមរយៈសកម្មភាពមនុស្សធម៌មួយចំនួនតាមរយៈមូនិធីអង្គការរបស់លោកផងដែរ៕

image image image image image image image

ដោយ៖ វឌ្ឍនា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print