ភ្នំពេញ៖ ដើម្បីទទួលបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអ៊ំទូក នាពេលខាងមុខឆ្នាំ២០១៦ នេះ សាលារាជធានីភ្នំពេញបាន ជំរុញឲ្យមន្ទីរសារធារណៈការក្រុង ត្រូវខិតខំពន្លឿនការដ្ឋាន ការរៀបចំកែលំអរសួនច្បារ ទីលំហែកាយ និងបន្ទប់ទឹកសាធារណៈ ជាច្រើនកន្លែងដូចជាសួនច្បារវិមានឯករាជ្យ សួនច្បារមុខវត្តបទុមតី សួនក្រមង៉ុយ ពិសេសផ្លូវថ្មើរតាមមាត់ទន្លេ ចាប់ពីសួនសម្តេចតេជោរហូត ដល់មុខព្រះ បរមរាជវាំង ។
ការលើកឡើងបែបនេះ របស់អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ខណៈលោកបានដឹកនាំក្រុមការងារចុះពិនិត្យការដ្ឋាន កែលម្អសួន ច្បារមុខវត្តបុទុមវតី សួនច្បារ ក្រម ង៉ុយ និងបន្ត ដំណើរដោយថ្មើរជើង ចុះពិនិត្យផ្លូវថ្មើរជើងតាមមាត់ទន្លេ ដែលជាទីលំហែរកម្សាន្ត របស់ប្រជា ពល រដ្ឋ នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៦នេះ។
ក្នុងឪកាសនោះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា ៖ ផ្លូវថ្មើរជើងនេះ មានសារៈសំខាន់ណាស់ សម្រាប់តភ្ជាប់ពីសួនច្បារសម្តេចតេជោ ហ៊ុន សែន តាមមាត់ទន្លេ រហូតដល់មុខព្រះ បរមរាជវាំង លំអរសោភ័ណភាព មានដើរឈើ ដើមផ្កា អមដោយអំពូលភ្លើងនៅពេលរាត្រី ដែលស្ថាបនាបានប្រមាណ ៨៥ភាគរយ ។ មួយចំណែកទៀត នៅតាមសួនច្បារ វមានឯករាជ្យ រៀបចំបាន ១០០ភាគរយ សួនច្បារ វត្តបុទុមតី បាន៨០ភាគរយ ហើយបច្ចុប្បន្ននេះយើងកំពុងពន្លឿន ស្ថាបនាបន្ទប់អនាម័យ ដែលបញ្ហាសំខាន់ទីធ្លាសួនច្បារ ក៏ជាទីកន្លែងសម្រាប់បងប្អូនហាត់កីឡាទៀងផង។
ជាមួយគ្នានេះ កិច្ចការនៅសល់នៃផ្លូវថ្មើរជើងតាមមាត់ទន្លេ ដំណាក់កាលទី២ ចាប់ពីមុខព្រះបរមរាជវាំងរហូតដល់ស្ពានជ្រោយចង្វារ ក្រុមការងារនឹងបន្តសិក្សា រៀបចំស្ថាបនា នៅក្រោយបុណ្យអំទូក ។ ទន្ទឹមនឹងនេះ ទទួលបានគោលការណ៍ពី រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដោយលោក បានចង្អុលណែនាំអោយពន្លឿន និងសិក្សាឲ្យបានត្រឹមអំពីច្រាំងទន្លេ ហើយត្រូវកែលំអរទីតាំងលក់ដូរមួយចំនួន តាមមាត់ទន្លេ ដែលប៉ះពាល់បរិស្ថានតាម ដងទន្លេ ។
ដូច្នេះត្រូវសិក្សាឡើងវិញ ដើម្បីពង្វែរសំណង់ភោជនីយដ្ឋាន អគារ ហាងនានាទាំងនោះ ឲ្យមានសណ្តាប់ធ្នាប់ ដោយរក្សាទុកផ្លូវដើរ បាន ១២ម៉ែត្រ ទៅ ១៥ម៉ែត្រ ។ ចឹងទេ ពេលបុណ្យអំទូក បងប្អូនប្រជាពលរដ្ឋ អាចធ្វើដំណើរតាមនេះ ចាប៉ពីសួនច្បារសម្តេចតេជោ ហ៊ុន សែន រហូតដល់មុខវាំង ស្ពានជ្រោយចង្វារ មិនមានឧបសគ្គអ្វីដូច សព្វថ្ងៃ ហើយយើង បញ្ចៀសផ្លូវដើរតាមផ្លូវថ្នល់បានហើយ ពិសេស បញ្ជៀសការ គ្រោះ ថ្នាក់ ចរាចរណ៍នៅលើដងផ្លូវ ដែលមាន រថយន្ដ និងទោចក្រក្រយានយន្ដកំពុងចរាចរណ៍ផងដែរ ៕
ដោយ៖ សំរិត