ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សុខ ឥសាន ៖ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- បើចង់ឲ្យពន្ធនាគារត្រូវតាមស្តង់ដាអន្តរជាតិ = លុះត្រាតែសាងសង់និងតុបតែងឲ្យដូចគុកនៅឆកហ្គាតាណាម៉ូរបស់អាមេរិកនៅគូបា។
២- បើមានបទល្មើសច្រើន = អ្នកទោសក្នុងពន្ធនាគារក៏ច្រើនដែរ ។
៣- វិទ្យុអាស៊ីសេរីមានកម្មវិធីតែនិយាយអាក្រក់ពីគណបក្សប្រជាជនកម្ពុជា = បើមិនបាននិយាយអាក្រក់ពីគណបក្សប្រជាជនកម្ពុជាទេ ពួកវានឹងត្រូវរន្ទះបាញ់?
៤- អ្នកដែលតាំងខ្លួនថាជាសកម្មជនកិច្ចព្រមព្រៀងទីក្រុងប៉ារីស = កើតមិនទាន់កិច្ចព្រមព្រៀងទីក្រុងប៉ារីស?
៥- រាជរដ្ឋាភិបាលកម្ពុជាអត់មានភារកិច្ចទទួលខុសត្រូវលើករណីឃាតកម្ម លឹម គឹមយ៉ា ទេ = ឃាដកម្មបានកើតឡើងនៅក្នុងទឹកដីថៃ។ ដូច្នេះជាសមត្ថកិច្ចថៃដែលទទួលភារៈធ្វើការសើបអង្កេតលើករណីនេះ។
៦- នៅកម្ពុជាមានអំពើអយុត្តិធម៌ច្រើនណាស់ = ដោយសារមានអំពើប្រព្រឹត្តល្មើសច្បាប់ក៏ច្រើន។
៧- ព្រោះតែគិតគូពីការងារជូនប្រជាពលរដ្ឋខ្មែរនឹងហើយ = ទើបរាជរដ្ឋាភិបាលកម្ពុជាខិតខំរកទីផ្សារពលកម្មក្នុងប្រទេសផងនិងនៅក្រៅប្រទេសផងតាមរយៈទាក់ទាញវិនិយោគបរទេសឲ្យមករកស៊ីនៅកម្ពុជា?
៨- ការចែកអំណោយគឺជាទង្វើមនុស្សធម៌សប្បុរសធម = ឯការជាន់គ្នាស្លាប់ជាឧបទ្ទវហេតុចៃដន្យ។
៩- ការចោទថាចង់ឲ្យប្រជាជនខ្មែររស់នៅដោយខ្លៅ ខ្លាច និង ឃ្លាន = គឺជាទ្រឹស្តីរបស់ក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែចោទមកលើរាជរដ្ឋាភិបាលកម្ពុជា?
១០- រាជរដ្ឋាភិបាលកម្ពុជាខិតខំរកការងារនៅកូរ៉េឲ្យបានធ្វើហើយ = តែបែរជាពលករខ្មែរមួយចំនួនតូចងាកមកវាយប្រហារលើរាជរដ្ឋាភិបាលទៅវិញ?
ដោយ ៖ សិលា