សម្តេចរដ្ឋសភាធិបតី ឃួន សុដារី  អញ្ជើញសួរសុខទុក្ខ បណ្ឌិត ប៉ែន បញ្ញា និងបណ្ឌិត ញឹម វណ្ណដា ដល់គេហដ្ឋាន

ចែករំលែក៖

ភ្នំពេញ÷ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញសួរសុខទុក្ខ បណ្ឌិត ប៉ែន បញ្ញា អតីតប្រធានគណៈកម្មការនីតិកម្មនិងយុត្តិធម៌នៃរដ្ឋសភា និងជាអតីតតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ដល់គេហដ្ឋាន។ បន្ទាប់មកនៅព្រឹកដដែលនេះ សម្តេចប្រធានរដ្ឋសភា ក៏បានបន្តដំណើរអញ្ជើញទៅសួរសុខ ទុក្ខ បណ្ឌិត ញឹម វណ្ណដា តំណាងរាស្ត្រមណ្ឌលព្រៃវែងជាបន្តទៀត។

 

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូននីតិកោសលបណ្ឌិត ប៉ែន បញ្ញា និងបណ្ឌិត ញឹម វណ្ណដា ព្រមទំាងក្រុមគ្រួសារ ផងដែរ។

 

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណនិងដឹងគុណជានិច្ចចំពោះគុណូបក្ការៈដ៏ធំធេង របស់ឯកឧត្តមទំាងពីរ ដែលបានចូលរួមចំណែកស្តារ កសាងនិងអភិវឌ្ឍន៍មាតុភូមិតំាងពីដើមរហូតមក ជាពិសេសការ ចូលរួមចំណែក មិនអាចកាត់ថ្លៃបានដល់ស្ថាប័ននីតិប្បញ្ញត្តិ។ សម្តេចបានរំលឹកនូវអនុស្សាវរីយ៍ និងការចងចំាល្អៗ ដែលបានបម្រើការងារជូនប្រទេសជាតិ ជាមួយលោកទំាងពីរ ចាប់តំាងពីក្រោយថ្ងៃរំដោះ៧មករា មក នៅលើវិស័យជាច្រើន មានវិស័យសារព័ត៌មាន សង្គមកិច្ច ជាដើម។

 

ទាំងបណ្ឌិត ប៉ែន បញ្ញា ក៏ដូចជាបណ្ឌិត ញឹម វណ្ណដា និងក្រុមគ្រួសារ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនសម្តេចរដ្ឋសភាធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹក អញ្ជើញមកសួរសុខទុក្ខលោកនិងក្រុមគ្រួសារ ដល់គេហដ្ឋាន។

 

លោកទំាងពីរបានថ្លែងអំណរគុណជូនថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ មាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចធិបតី ហ៊ុន ម៉ណែត នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់ ដល់លោកនិងក្រុមគ្រួសារ។

...

 

បណ្ឌិត ប៉ែន បញ្ញា និងបណ្ឌិត ញឹម វណ្ណដាគោរពជូន ពរសម្តេចមហារដ្ឋសភាធិបតី សូមសម្រេចបានលទ្ធផលការងារធំៗបន្ថែមទៀត ជូនប្រទេសជាតិ និងប្រជាពល រដ្ឋក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹក នាំដឹកនាំប្រកបដោយឧត្តមគតិ ស្វាហាប់ ឈ្លាសវៃ ហ្មត់ចត់ ប៉ិនប្រសប់និងការប្តេជ្ញាចិត្តយ៉ាងមុតស្រួចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅ ក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមនិងការអភិវឌ្ឍបង្កើតសមិទ្ធផលថ្មីៗបន្តទៀត ដើម្បីនាំកម្ពុជាឆ្ពោះទៅកាន់ប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print