នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥! អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24)

ចែករំលែក៖

ខេត្តសៀមរាប​៖​​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៥​នេះ​ មានកិត្តិយសសូមជម្រាបជូនសាធារណជនទូទៅ មេត្តាជ្រាបថា៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានរៀបចំធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ចាប់ពីម៉ោង ០៧:០០ នាទីព្រឹក រហូតដល់ចប់កម្មវិធី។

លំហាត់សមយុទ្ធនេះ រៀបចំឡើងក្នុងគោលបំណងធ្វើ ការហ្វឹកហ្វឺននិងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយនិងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាច កើតមានឡើងជាយថាហេតុ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរទុកជាមុន ធានាបាននូវការឆ្លើយតប យ៉ាងឆាប់រហ័សនិងមានលក្ខណៈត្រឹមត្រូវ ដែលអាចកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ជាអវិជ្ជមាន ផ្សេងៗ។

ក្នុងអំឡុងនៃការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំខាងលើនេះ នឹងមានការដុតប្រេងឥន្ធនៈនិងកង់ ឡានចាស់ៗបង្កើតជាអណ្តាតភ្លើងនិងផ្សែងខ្មួលខ្មាញ់ជាសប្បនិម្មិត នៃឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលជាប្រធានបទក្នុងការធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំនេះ។

ជាមួយគ្នានេះ ក៏នឹងមានការប្រកាសអាសន្នដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ក្រុមជួយសង្គ្រោះ និងរថយន្តគិលានសង្គ្រោះតាមបណ្តាមន្ទីរពេទ្យនានានៅក្នុងខេត្តផងដែរ។

...

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទូទៅ មេត្តាទទួលជ្រាបនិងកុំមានការព្រួយបារម្ភ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print