សង្គ្រាមនៅក្នុងប្រទេសស៊ីរី មិនអាចរកឃើញទីបញ្ចប់ឡើយរយៈពេលជាច្រើនឆ្នាំកន្លងមក បើទោះបីមានការខិតខំប្រឹងប្រែង បែបណាពីសហគមន៍អន្តរជាតិក៏ដោយ។ ប៉ុន្តែការបញ្ចប់សង្គ្រាមស៊ីរីក៏រង់ចាំមេដឹកនាំថ្មីអាមេរិកទើបអាចបញ្ចប់បាន។
ដូចជានៅក្នុងសង្គ្រាមអាហ្វហ្គានីស្ថានជាដើម ប្រធានាធិបតី ប៊ូស មិនអាចរកឃើញ ទីបញ្ចប់នោះឡើយរង់ចាំរហូតដល់ប្រធានាធិបតី អូបាម៉ា ឡើងកាន់តំណែង ទើបអាចបញ្ចប់បានដោយការសម្លាប់មេដឹកនាំ អូសាម៉ាប៊ិនឡាឌិន នៅក្នុងប្រទេសប៉ាគី ស្ថាន។
ជាមួយគ្នានេះបេក្ខភាពប្រធានាធិបតីហ៊ីលឡារី គ្លីនតុន បានបញ្ជាក់ថា ប្រសិនបើលោកស្រីជាប់ឆ្នោតនោះលោកស្រីនឹងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសស៊ីរីដោយប្រើប្រាស់កម្លាំងដើម្បីបញ្ចប់មិនមែន ចរចាអូសបន្លាយដូចពេលនេះឡើយ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតធនធានធម្មជាតិរបស់ស៊ីរីរងការបំផ្លាញជាច្រើន ដោយក្រុមភេរវកម្មIS ហើយក្រោយពេលដែលស៊ីរីរួចផុតពីសង្គ្រាមស៊ីវិលនោះនឹងមានប្រាក់មកពីណាដើម្បីកសាងប្រទេសឡើងវិញក្នុងពេលដែលទីក្រុងធំៗរងការ បំផ្លាញស្ទើរតែទាំងស្រុងទៅហើយនោះ។ តើរដ្ឋាភិបាលថ្មីស៊ីរីរកប្រាក់មកពីណាដើម្បី អភិវឌ្ឍប្រទេសជាតិក្រោយសង្គ្រាមអូស បន្លាយរយៈពេលជាង៥ឆ្នាំធ្វើឱ្យខាតបង់ទឹក ប្រាក់ជាង២០០ពាន់លានដុល្លារ។
ប្រធានាធិបតីស៊ីរីបាសា អាល់អាសាដ បញ្ជាក់ថា ក្រោយរំដោះបានទីក្រុងបុរាណ Palmyra កម្លាំងទាហានស៊ីរីបន្ដវាយប្រហារ ដណ្ដើមយកទីតាំងជាច្រើនផ្សេងទៀតពីក្រុមIS ។
មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានប្រធានាធិបតីស៊ីរីបញ្ជាក់ថា បញ្ហាសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញ ក្រោយ ពេលស៊ីរីមានសន្ដិសុខពេញលេញ ប៉ុន្ដែការ កសាងហេដ្ឋារចនាសម្ព័ន្ធត្រូវការពេល វេលាយូរណាស់។ លោក អាសាដ បន្ដទៀត ថា លោកនឹងសហការជាមួយប្រទេស ចំនួន៣ដើម្បីអភិវឌ្ឍប្រទេសរបស់លោកដោយចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអភិវឌ្ឍន៍បរទេស។
មេដឹកនាំស៊ីរីបានបញ្ជាក់ទៀតថា “បញ្ហា សេដ្ឋកិច្ចអាចដោះស្រាយបានភ្លាមៗពេលដែលស្ថានភាពនៅក្នុងប្រទេសស៊ីរីមានស្ថិរភាព សន្ដិសុខ ហើយការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធត្រូវការពេលវេលាយូរ។ តាម ប្រសាសន៍របស់លោក អាល់អាសាដ ស្ថាន ភាពនៅក្នុងប្រទេសល្អប្រសើរនោះជនភៀស ខ្លួនស៊ីរីក៏នឹងវិលត្រឡប់មកប្រទេសវិញ ផងដែរ។
មូលហេតុដែលបណ្ដាលឱ្យមានភៀសខ្លួនជាទ្រង់ទ្រាយធំមិនត្រឹមតែការវាយ ប្រហារភេរវកម្មនោះឡើយគឺបញ្ហាសន្ដិសុខ នៅក្នុងប្រទេសជាចម្បង។ មួយវិញទៀត ការដែលប្រទេសលោកខាងលិចបានអនុម័តដាក់ទណ្ឌកម្មទៅលើស៊ីរីក៏ជាមូល ហេតុជំរុញឱ្យមានជនភៀសខ្លួនកាន់តែ ច្រើនឡើងផងដែរ។
ទូរទស្សន៍ជាតិស៊ីរីបានផ្សាយថា ទីក្រុងបុរាណប៉ាល់មៀរបានរំដោះមកវិញ ទាំងស្រុងហើយដោយកងទ័ពរដ្ឋាភិបាលស៊ីរី។ ដោយឡែកក្រុមអ្នកសង្កេតការណ៍សិទ្ធិ មនុស្សបានផ្ដល់ដំណឹងថា ការប្រយុទ្ធនៅមិនទាន់ស្ងាត់គ្រាប់នៅឡើយទេ ដោយសារ គេនៅតែឮសូរសំឡេងបាញ់បោះនៅភាគ ខាងកើតតំបន់ប៉ាល់មៀរនៅឡើយ។ តែយ៉ាងណាក៏ដោយក្រុមឧទ្ទាមជីហាដអង្គការរដ្ឋអ៊ិស្លាមបានដកថយចេញពីតំបន់នេះស្ទើរតែទាំងអស់ហើយ ដោយពួកគេបានរត់គេចទៅទិសខាងកើតប្រទេសស៊ីរី។
ស្ថានការណ៍យោធានៅប្រទេសស៊ីរីមាន ការវិវត្ដទៅមុខជាមួយនឹងការវាយដណ្ដើមទីតាំងអង្គការរដ្ឋអ៊ិស្លាមពីកម្លាំងរដ្ឋាភិបាល ស៊ីរី។ តែទន្ទឹមគ្នានេះដំណោះស្រាយនយោ បាយផ្ទៃក្នុងនៅបន្ដជាប់គាំងដដែល។ លោកប្រធានាធិបតីស៊ីរី អាសាដ បាន បញ្ជាក់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៦ ថា លោកយល់ព្រមឱ្យមានរដ្ឋាភិបាលរួប រួមជាតិមួយដោយមានវត្ដមានក្រុម ប្រឆាំង។ តែក្រុមប្រឆាំងបានច្រានចោលភ្លាមៗដោយបន្ដទាមទារឱ្យលោក អាសាដ ចុះចេញពីតំណែង ។
ការបញ្ជាក់ជំហរជាថ្មីរបស់លោកប្រធានាធិបតីស៊ីរីអាសាដត្រូវបានធ្វើឡើងនៅ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៊ីមួយក្នុងថ្ងៃពុធ ទី៣០ ខែមីនា។ លោក ប្រមុខរដ្ឋស៊ីរីបានបញ្ជាក់ច្បាស់ៗនៅក្នុង បទសម្ភាសន៍នោះថា លោកយល់ព្រមឱ្យ មានការបង្កើតរដ្ឋាភិបាលរួបរួមជាតិមួយហើយក្រុមប្រឆាំងនិងក្រុមអ្នកទាមទារឯករាជ្យអាចចូលរួមនៅក្នុងរដ្ឋាភិបាលឯកភាព ជាតិនោះ។ ទាក់ទងនឹងការបែងចែកក្រសួង គ្នាកាន់ត្រូវបានលោក អាសាដ អះអាងថា ត្រូវលើកយកទៅជជែកនាកិច្ចចរចាក្នុង ទីក្រុងហ្សឺណែវ ប្រទេសស្វុីស។
សំណើរបស់លោកប្រធានាធិបតីស៊ីរី របៀបនេះត្រូវបានក្រុមប្រឆាំងឆ្លើយបដិសេធដាច់អហការថា នៅក្រោយការបង្កើតបានរដ្ឋាភិបាលរួបរួមជាតិភ្លាមលោក អា សាដ ក៏ត្រូវចុះចេញពីតំណែងភ្លាមដែរ សូម្បីតែអង្គុយថែមមួយម៉ោងក៏មិនអនុញ្ញាត ឱ្យឡើយ។ ឃើញថាវិលចុះវិលឡើងបុគ្គល អាសាដ នៅតែជាឆ្អឹងទទឹងកនៅក្នុងដំណោះ ស្រាយបញ្ហាស៊ីរី។ មែនទែនទៅរបបក្រុង ដាម៉ាស់ខ្លួនឯងនិងក្រុមប្រទេសដែលគាំទ្រ លោក អាសាដ រួមមានរុស្ស៊ី និងអុីរ៉ង់បានដឹងច្បាស់ណាស់ពីចំណុចខ្វែងគ្នានេះ។ ចំណែកក្រុមប្រឆាំងនិងក្រុមប្រទេសដែលគាំទ្រក្រុមនេះក៏បានដឹងពីបញ្ហានេះដែរ តែ នៅបន្ដមិនបោះបង់ជំហរខ្លួនទេ។
សេតវិមានក្នុងទីក្រុងវ៉ាស៊ីតោនក៏បានប្រតិកម្មតបនឹងការថ្លែងរបស់លោក អា សាដ ដោយបញ្ជាក់ថា អាមេរិកបដិសេធទាំងស្រុងចំពោះការបង្កើតរដ្ឋាភិបាលរួប រួមជាតិមួយនៅស៊ីរី ដែលបន្ដរក្សាលោកអាសាដឱ្យកាន់តំណែងប្រធានាធិបតី។ ដូច្នេះ ឃើញថា ទោះបីជារដ្ឋាភិបាលស៊ីរីរបស់លោកអាសាដបានទទួលជោគជ័យលើ អង្គការរដ្ឋអ៊ិស្លាមថ្មីៗនេះក៏ដោយក៏បច្ច័យមួយនេះមិនបានជះឥទ្ធិពលអ្វីធំដុំទៅលើ កិច្ចចរចាក្នុងក្រុងហ្សឺណែវ ប្រទេសស្វុីស ទេ។ កិច្ចចរចាដែលត្រូវចាប់ផ្ដើមជាថ្មីនៅថ្ងៃទី១០ ខែមេសាខាងមុខដែលគេមើល ឃើញថា ជោគវាសនាលោក អាសាដ នៅ បន្ដចោទជាបញ្ហាដដែល៕
ប្រែសម្រួល៖ ម៉ែវ សាធី