នគរបាលខេត្តកណ្តាលនាំខ្លួនចោរលួចម៉ូតូទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំនៅរាជធានីភ្នំពេញចាប់យកម៉ូតូម៉ាកហុងដា MSX មួយគ្រឿង

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រោយពីធ្វើការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាចោរលួចម៉ូតូនៅស្រុកស្អាង សមត្ថកិច្ចនគរបាលស្រុកស្អាង, នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្តាល ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត សហការជាមួយនគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បាននាំខ្លួនជនសង្ស័យខាងលើនេះទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំផលចោរកម្មយីហោ «ហ៊ី ទូច» ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤៧ ផ្ទះលេខ២A សង្កាត់ទឹកល្អក់៣ ខណ្្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ។

លោកវរសេនីយ៍ទោ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា សហប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការចាប់យកម៉ូតូមួយគ្រឿងពីទីតាំងទទួលបញ្ចាំខាងលើនេះ ។ ដោយឡែកម្ចាស់ទីតាំងសមត្ថកិច្ចនគរបាលខេត្តកណ្តាល បានប្រគល់ទៅឲ្យសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ និងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ជាអ្នកចាត់ការតាមនីតិវិធី ។ ម៉ូតូដែលរឹបអូសបាននោះ ម៉ាកហុងដា MSX ផលិតនៅប្រទេសចិន ពណ៌ក្រហម គ្មានស្លាកលេខ ។

លោកអធិការបានបន្តថា ម៉ូតូ MSX ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យឈ្មោះ កោ ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាម្ចាស់ម៉ូតូនេះ ។

លោកវរសេនីយ៍ទោ សេង សុជាតិ បានបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់បានចោរលួចម៉ូតូម្នាក់កាលពីវេលាម៉ោង៥និង៣០នាទី នៅត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ។

ជនសង្ស័យជាចោរលួចម៉ូតូឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទៀន-ធូប នៅមុខវាំង ស្នាក់នៅម្តុំស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចចាប់យកវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌សលាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 1AJ-8980 និងកិច្ចសន្យាបញ្ចាំម៉ូតូមួយគ្រឿងម៉ាកហុងដា MSX ក្នុងតម្លៃ ៥២៥ដុល្លារ។

លោកអធិការបានបញ្ជាក់ទៀតថា បន្ទាប់ពីពិនិត្យឃើញមានកិច្ចសន្យាបញ្ចាំមួយសន្លឹកនេះ លោកបានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រឿន ណារ៉ា ស្នងការរងនិងជាប្រធានការិយាល័យកណ្តាលយុត្តិធម៌ សុំគោលការណ៍ដឹកនាំកម្លាំង សហការជាមួយនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត, នគរបាលរាជធានីភ្នំពេញ និងនគរបាលនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សម្របសម្រួលដោយលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលបញ្ចាំផលចោរកម្មយីហោ «ហ៊ី ទូច» ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៤៧ ផ្ទះលេខ២A សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជាលទ្ធផលសមត្ថកិច្ចបានចាប់យកម៉ូតូហុងដា MSX ដូចដែលមាននៅក្នុងកិច្ចសន្យាបញ្ចាំ ពីឈ្មោះ ចាន់ សម្បត្តិ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ដែលត្រូវជាម្ចាស់ទីតាំងខាងលើនេះ ៕

1 2 3 4 5 7 8 9 10

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print