សម្ដេច ហ៊ុន ម៉ាណែត សម្រេចបិទកម្មវិធីសិក្សាទំនើប នៅសាលាបឋមចំនួន ១២

ចែករំលែក៖

ភ្នំពេញ៖ ពីពិធីបិទសន្និបាតអប់រំឆ្នាំ២០២៥ សម្ដេច ហ៊ុន ម៉ាណែត បានប្រកាសបិទកម្មវិធីសិក្សាទំនើប ដែលមាននៅសាលាបឋមសិក្សាចំនួន១៨ ដោយបិទចំនួន ១២សាលាចោលទាំងស្រុង និង៦ទៀត បន្តដល់ចប់ឆ្នាំសិក្សា។ ការបិទមជ្ឈមណ្ឌលសិក្សាទំនើបនេះ ដោយសារសម្ដេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា មិនចង់ឃើញសាលារៀនមានស្ដង់ដាពីរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដល់គោលការណ៍ឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើបដើម្បីបញ្ចប់ស្ដង់ដារពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ និងដើម្បីកុំឱ្យបាត់ម្ចាស់ការលើការអប់រំរបស់កម្ពុជា។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី គាំទ្រចំពោះការបង្រៀនបន្ថែមម៉ោងសម្រាប់សាលារៀនបឋមសិក្សានៅទូទាំងប្រទេស ខណៈនៅទូទាំងប្រទេសប្រមាណជាង ៨ ពាន់សាលារៀនបឋមសិក្សាត្រូវចំណាយប្រមាណ ៣០ លានដុល្លារក្នុងមួយឆ្នាំលើការបង្រៀនបន្ថែមម៉ោង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print