ឆ្នាំ២០២៤ គ្រោះថ្នាក់ចរាចរណ៍ជិត៣ពាន់លើក នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានបង្ហាញថា ក្នុងឆ្នាំ២០២៤ គ្រោះថ្នាក់ កើតឡើងសរុប ២ ៨៤៤លើក ក្នុងនេះកើតឡើងពេលយប់៥៧ភាគរយ បណ្តាលឱ្យស្លាប់ ១ ៥០៩នាក់ និងរបួស ៣ ៧២០នាក់ ក្នុងនេះរបួសធ្ងន់ ២ ២៧៣នាក់។

គួរបញ្ជាក់ថារបាយការណ៍នេះត្រូវបានគេបញ្ចេញឱ្យដឹងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤និងលើកទិសដៅការងារឆ្នាំ២០២៥ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅ សាលប្រជុំខេត្តព្រៃវែង នៃទីស្តីការក្រសួងមហាផ្ទៃ។

យោងតាមរបាយការណ៍ខាងលើនេះបានឱ្យដឹងដែរថាសម្រាប់មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន៤១% មិនគោរពសិទ្ធិ២៣% មិនប្រកាន់ស្តាំ៩% ប្រជែងគ្រោះ ថ្នាក់៨% បត់គ្រោះថ្នាក់៨% ស្រវឹង៤% កត្តាយាន៤% សញ្ញាចរាចរណ៍ ១% ងងុយ១% កត្តាផ្លូវ១% និងកត្តាអាកាស ធាតុ១%។ ក្នុងចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% (១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧% (៨០៧/១ ២០៦នាក់)។ គ្រោះថ្នាក់បានកើតឡើងច្រើននៅរាជធានីភ្នំពេញ ៨៩៦លើក ព្រះសីហនុ ២៤៦លើក និងខេត្តកំពង់ស្ពឺ ២៣៦លើក។

បើគិតក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ៤៧៣លើក ស្មើ១៤% (២ ៨៤៤/៣ ៣១៧លើក) ចំនួនអ្នកស្លាប់ថយចុះ ៨១នាក់ ស្មើ៥% (១ ៥០៩/១ ៥៩០នាក់) និងចំនួនអ្នករបួសថយចុះ ៧៩៥នាក់ ស្មើ១៨% (៣ ៧២០/៤ ៥១៥នាក់)។

គួរបញ្ជាក់ថា សភាពការណ៍ចរាចរណ៍លើផ្លូវល្បឿនលឿនឆ្នាំ២០២៤នេះ មានយានយន្តឆ្លងកាត់សរុបចំនួន ៥ ២៩០ ៤៨៣គ្រឿង គ្រោះថ្នាក់កើតឡើង ២៣៦លើក (យប់៨៩លើក) ខូចខាតយានចំនួន ២៩៨គ្រឿង បណ្តាលឱ្យស្លាប់ចំនួន ១៦នាក់ របួសធ្ងន់ចំនួន ១៤នាក់ និងរបួសស្រាលចំនួន ១៦នាក់។

ក្នុងរបាយការណ៍ខាងលើដដែលនេះបានឱ្យដឹងបន្ថែមដែរថាសម្រាប់ចំណោមអ្នកស្លាប់ជាអ្នកជិះម៉ូតូចំនួន៨០% (១ ២០៦/១ ៥០៩នាក់) មានអ្នកមិនពាក់មួកសុវត្ថិភាពចំនួន ៦៧% (៨០៧/១ ២០៦នាក់)។

 

ដោយឡែកសម្រាប់ការគ្រោះថ្នាក់រថយន្តដឹកកម្មករចំនួន ១២លើក របួសសរុប ២៥៧នាក់ (ស្រី២០០នាក់) ក្នុងនោះរបួសស្រាល១៨៧ (ស្រី១៤៣) របួសធ្ងន់ ៦៧នាក់ (ស្រី៥៤នាក់) និងស្លាប់ ៣នាក់ (ស្រី)៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print