លោកស្រី អុង សុភាវី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៩ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី (CSW 69th Session)

ចែករំលែក៖

អង្គការសហប្រជាជាតិ ៖ លោកស្រី អុង សុភាវី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រ តំណាងឱ្យក្រសួងមហាផ្ទៃ ដឹកនាំដោយ លោកស្រី អ៉ឹងកន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ក្នុងសម័យប្រជុំលើកទី៦៩ នៃគណៈកម្មាធិការស្តីពីស្ថានភាពស្ត្រី (CSW 69th Session) នៅទីស្នាក់ការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកដោយកិច្ចប្រជុំនេះ នឹងដំណើរការចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។

នៅក្នុងសម័យប្រជុំនេះ ក៏មានការ អញ្ជើញចូលរួមពីលោក លោកស្រី ជាគណៈប្រតិភូកម្ពុជាតំណាងឱ្យ ក្រសួងស្ថាប័នពាក់ព័ន្ធសរុបចំនួន ១១រូប ព្រមទាំងរាជរដ្ឋាភិបាលអន្តរជាតិ អង្គការសង្គមស៊ីវិល អ្នកជំនាញ និងសកម្មជនពីជុំវិញពិភពលោកសរុបចំនួន ២០១ប្រទេសផងដែរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print