លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្ត​កំពង់​ចាម​៖​ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលអមដំណើរដោយលោក អ៊ុន ចាន់ដា សមាជិកអចិន្ត្រ័យ៍គណៈកម្មាធិការ កណ្តាលទទួលបន្ទុកខេត្តកំពង់ចាម រួមទាំង  ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំ ស.ស.យ.ក ថ្នាក់ខេត្ត ស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ នៅថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២៥នេះ​ បានអញ្ជើញជួបសំណេះសំណាល និងបាន ភ្លក់រសជាតិភោគផល ដំណាំផ្លែឈើ ជាពិសេសគឺដំណាំផ្លែពោត ជាមួយសមាជិក សមាជិកា ស.ស.យ.ក. ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ស្ថិតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ានី  បានធ្វើការកោតសរសើរ និងថ្លែង អំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. គ្រប់លំដាប់ថ្នាក់ ក្នុងការ ស្ម័គ្រចិត្ត ខិតខំប្រឹងប្រែងសហការរួមគ្នាជាធ្លុងមួយ ក្រោមឆន្ទៈចូលរួមកិច្ចការងារ សង្គមទាំង ការជួបជុំសប្បាយរីករាយនិងការជួយជ្រោមជ្រែងក្នុងកិច្ចការងារផ្សេងដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា ជាពិសេសការរួមចំណែកសម្រួលបន្ទុករាជររដ្ឋាភិបាល ក្នុងវិបត្តិកូវីដ-១៩ នាពេលកន្លងមក។

 បន្ទាប់ពីមតិសំណេះសំណាល លោកប្រធាន និងសមាជិក សមាជិការទាំងអស់បានអញ្ជើញទស្សនា និងចូលរួមភ្លក់រសជាតិ នូវដំណាំផ្លែឈើជាពិសេស ដំណាំផ្លែពោតដូចជា ពោតស្ងោរ ពោតដុត ពោតអាំង ពោតចៀន បង្អែមពោតជាដើម ដែលបង្កើតនូវបរិយាកាស និងអនុស្សាវរីយ៍សប្បាយរីករាយជាមួយគ្រួសារសមាជិក សមាជិកា សសយក ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print