កាលពីថ្ងៃទី២១ ខែសីហា មានករណីបាញ់ប្រហារមួយនៅក្នុងពិធីជប់លៀងស្ថិតនៅទីក្រុង Plymouth រដ្ឋConnecticut វេលាម៉ោង១និង៣០នាទី បណ្តាលឲ្យមនុស្ស១៣នាក់រងរបួស ។
ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា មានមនុស្ស១៣នាក់រងរបួសនៅក្នុងការបាញ់ប្រហារខាងលើ ក្នុងនោះមាន៣នាក់រងរបួសធ្ងន់ ដោយមានស្ត្រីម្នាក់ត្រូវបាញ់ចំមុខផងដែរ ត្រូវបានបញ្ចូនទៅកាន់មន្ទីពេទ្យ Yale new Heaven ។ អ្នករងរបួសទាំងអស់មានសភាពល្អប្រសើឡើងវិញមិនប៉ះពាល់អាយុជីវិតនោះឡើយ។បុរសម្នាក់ទៀតត្រូវបាញ់ចំខ្នង នឹង១១នាក់ទៀតបាញ់ចំជើង ។
មកទលពេលនេះគេមិនទាន់ដឹងពីមូលហេតុនៃការបាញប្រហារខាងលើនៅឡើយ។ ក្រុមប៉ូលិសឯកទេសកំពុងតែសើបអង្គេតពីបញ្ហាខាងលើ។
នៅក្នុងព្រឹត្តិការមួយផ្សេងទៀតពាក់ព័ន្ធនិងការបាញ់ប្រហារនោះដែរ មានមនុស្ស៥នាក់ដែលក្នុងនោះ មានស្ត្រីពោះធំម្នាក់ផង ដែលត្រូវបានគេសម្លាប់ នៅក្នុងតំបន់រដ្ឋ Alabama កាលពីថ្ងៃសៅរ៍ ហើយក្រោយមកជនសង្ស័យ ត្រូវបានគេចាប់ខ្លួនបាននៅក្នុងរដ្ឋ Mississippi។
ប្រភពព័ត៌មាន ដែលបាននិយាយថា ក្រោយការសម្លាប់ អស់រយៈពេលជាច្រើនម៉ោងរួចមក ជនសង្ស័យដែលមានអាយុ ២៧ឆ្នាំ បានចូលខ្លួនមកសារភាព ដោយផ្ទាល់នៅឯស្ថានីយប៉ូលីស ។ ជនរងគ្រោះ ដែលត្រូវបានគេដឹងថា ជាគ្រួសារនៃមិត្តស្រីរបស់ខ្លួន ត្រូវបានបុរសរូបនេះ ប្រើប្រាស់កាំភ្លើងខ្លី និងអាវុធមួយចំនួនទៀតដើម្បីជាឧបករណ៍សម្លាប់។
ការបាញ់ប្រហារនៅអាមេរិកបង្ករការព្រួយបាសរម្ភយ៉ាងខ្លាំងពីក្រុមអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ ។ទាំងនោះហើយបានជម្រុញឲ្យគណបក្សនេះបង្កើតច្បាប់គ្រប់គ្រងកាមភ្លើងប៉ុន្តែមិនទទួលបានការគាំទ្រពីគណបក្សសាធារណរដ្ឋ។ ក្នុងពេលខាងមុខបើលោកស្រីហ៊ីលឡារីគ្លីនតុនជាប់ជាប្រធានាធិបតីនោះលោកស្រីអាចជម្រុញឲ្យសភាចេញច្បាប់គ្រប់គ្រងកាំភ្លើង ដើម្បីបញ្ចប់ការបាញ់ប្រហារពាសវាពាសកាលសម្លាប់មនុស្សយ៉ាងច្រើនក្នុងមួយឆ្នាំៗ។
ចំណែកបេក្ខភាពមកពីគណបក្សសាធារណរដ្ឋវិញលោកដូណាលត្រាំ បានប្រឆាំងទៅនឹងច្បាប់គ្រាប់គ្រងកាំភ្លើងដោយសារតែ ការប្រើប្រាស់កាំភ្លើងជាប្រពៃនៃរបស់ពើលរដ្ឋអាមរិកដែលមានតាំងពីយូណាសមកហើយ ៕
ប្រែសម្រួល៖ ម៉ែវ សាធី