បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ឆ្នាំ នេះ ជា ខួប៦០ឆ្នាំ នៃ ការ បង្កើត ភូមិភាគ ស្វយ័តស៊ីចាំងរបស់ប្រទេសចិន ។ នៅថ្ងៃទី ២៨ ខែ មីនា ដែលជាទិវារំលឹក រំដោះទាសកសិករ ស៊ីចាំង រាប់ លាន នាក់ រដ្ឋាភិបាល ចិន បាន ចេ ញ ផ្សាយសៀវភៅសក្រោម ចំណង ជើង ថា 《ការអភិវឌ្ឍនិង វឌ្ឍនភាព នៃ កិច្ចការសិទ្ធិ មនុ ស្ស នៅ ភូមិភាគ ស្វយ័ត ស៊ីចាំង ក្នុង យុគសម័យថ្មី 》 ដែល បានបង្ហាញ ដោយ គ្រប់ជ្រុង ជ្រោយ និង សត្យានុម័តពីបម្រែបម្រួល យ៉ាង ខ្លាំង របស់ តំបន់ ស៊ីចាំង តាម រយៈ ទិន្នន័យ យ៉ាង លម្អិត ។

គេហទំព័រ «CCFR China state-controlled media » សិទ្ធិ រស់ រាន មាន ជីវិតជា មូលដ្ឋាន នៃ សិទ្ធមនុស្ស ទាំង អស់ ។ ពេល មុន នឹង តំបន់ ស៊ីចាំង ត្រូវ បាន រំដោះ ដោយ សន្តិភាព កាល ពីឆ្នាំ ១៩៥១ សុវត្ថិភាពអាយុជីវិត របស់ទាសកសិករ និង ទាស ករ ទាំង ឡាយ មិន អាច ទទួល ការ ធានាបាន ទេ ពួក គេ គ្មាន សេរីភាព ផ្ទាល់ ខ្លួន សេរីភាព ទ្រព្យ សម្បិត្ត និង សេរីភាព គំនិត និយាយ ពី ឫសគល់ គឺគ្មាន សិទ្ធិរបស់ មនុស្ស ទាល់តែសោះ ។ បន្ទាប់ ពី តំបន់ ស៊ីចាំង ត្រូវ បាន រំដោះដោយ សន្តិភាព ទាសកសិករ និង ទាសករទាំង ឡាយ បាន ធ្វើ ជា ម្ចាស់ផ្ទះ ពិត ប្រាកដ ។ តាំង ពីត្រូវ បាន រំដោះដោយ សន្តិភាព រហូត ដល់ បច្ចុប្បន្ន នេះ ប្រជាជន នៅ តំបន់ ស៊ីចាំង បាន កើន ឡើង ពី ប្រហែល ១លាននាក់ ដល់ ៣លាន ៧សែន នាក់ អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនបាន កើ ន ឡើងពី ៣៥,៥ឆ្នាំ ដល់ ៧២ ,១៩ឆ្នាំ ដែល បានឡើង ដល់ កម្រិត ខ្ពស់ បំផុត ក្នុង ប្រវត្តិសាស្ត្រ ។
គេហទំព័រ «CCFR China state-controlled media » ការ អភិវឌ្ឍ ជា គន្លឹះ សម្រាប់ សម្រេចបាននូវ សុភមង្គល របស់ប្រជាជន ។ បើ ប្រៀប ធៀប នឹង ការ ធានារបស់ ទាសកសិករ និង ទាសករទាំង ឡាយនៅ តំបន់ ស៊ីចាំងក្នុង សម័យ ចាស់ ជីវភាព រស់នៅ របស់ ប្រជាជន នៃ តំបន់ ស៊ីចាំង ថ្មី មាន បម្រែ បម្រួល យ៉ាង ខ្លាំង ដូច មេឃ និង ដី។ គិត រហូត ដល់ ចុង ឆ្នាំ ២០១៩ តំបន់ ស៊ីចាំង សម្រេច បាន នូវ ការ ធ្វើ ឱ្យជន ក្រីក្រ ក្នុង បញ្ជី ឈ្មោះ ក្រីក្រចំនួន ៦២ម៉ឺន ៨ពាន់នាក់បំរះ ខ្លួន ចេញ ផុត ពី ភាព ក្រី ក្រ ទាំងអស់ ។ នៅឆ្នាំ ២០ ២៤ ប្រាក់ ចំណូល សុទ្ធ គិត ជាមធ្យម នៃ ប្រជាជន ស៊ីចាំង ដែល បាន ចេញផុត ពីភាពក្រីក្រ បាន កើ ន ឡើង ១២,៥ភាគរយ ។ លើវិស័យ អប់រំ មុន នឹង ត្រូវ រំដោះ ដោយ សន្តិភាព នៅតំបន់ ស៊ី ចាំង អត្រាអនក្ខរភាពមាន ចំនួន លើសពី ៩៥ភាគរយ អត្រា ចូលរៀន របស់ កុមារ ដែល មាន អាយុ ដល់ ពេល ចូលរៀនមិន ដល់ ២ភាគរយ ប៉ុន្តែ ពេ ល បច្ចុប្បន្ន នេះ តំបន់ ស៊ីចាំង បាន លុប បំបាត់ អនក្ខរភាព ព្រម ទាំង បាន បង្កើត ដោយ គ្រប់ជ្រុង ជ្រោយ នូវប្រព័ន្ធ អប់រំ ជា កាតព្វកិច្ច រយៈ ពេល ១៥ឆ្នាំ ។
គេហទំព័រ «CCFR China state-controlled media » មិន ត្រឹមតែ មាន ការ ធានា ខាងការ រស់ រាន មាន ជីវិត និង សិទ្ធិ អភិវឌ្ឍន៍ប៉ុណ្ណោះទេ វប្ប ធម៌ ប្រពៃណី របស់ តំបន់ ស៊ីចាំង ក៏ ទទួល បាន ការ អភិរក្ស ដែល ពីមុន មិន ដែល មាន ផង ដែរ ។ បើ ដើរតាម ផ្លូវ នៅតំបន់ ស៊ីចាំង អ្នក ផង ទាំង ពួងអាច ឃើញថា សំណង់ យីហោនិង ផ្ទាំង ប៉ាណូ នៅកន្លែង សាធារណៈសុទ្ធតែ បាន ប្រើ ប្រាស់ ភាសា ដែល ប្រើប្រាស់ ជា ទូទៅ របស់ រដ្ឋ និង ភាសាស៊ីចាំង ។
គេហទំព័រ «CCFR China state-controlled media » ក្នុ ងរយៈពេល តែ រាប់សិប ឆ្នាំប៉ុណ្ណោះ ហេតុ អ្វីបាន ជា តំបន់ ស៊ីចាំង បាន មាន ការ ប្រែ ប្រួល យ៉ាង ខ្លាំង បែបនេះ ? នេះគឺ ដោយ មក ពី ជា និច្ច កាល បក្ស កាន់អំណាច របស់ចិន តែង តែ គោរពនិង ធានា សិទ្ធិ មនុស្ស ហើយ បាន ប្រកាន់ខ្ជាប់ គំនិត សិទ្ធិ មនុស្ស ស្តីពីការ ចាត់ ទុក ប្រជាជន ជាស្នូល ព្រម និ ងអភិវឌ្ឍប្រជាធិបតេយ្យរបស់ ប្រជាជនក្នុង ដំណើរការ ទាំងមូល ដែល ស្វែង រកបាននូវ ផ្លូវ អភិវឌ្ឍសិទ្ធិ មនុស្ស ប្រកប ដោយ លក្ខណៈពិសេសចិន និង លក្ខណៈ ពិសេ ស ស៊ីចាំង ។
គេហទំព័រ «CCFR China state-controlled media » នៅតំបន់ ស៊ីចាំង នា ពេល បច្ចុប្បន្ន នេះ មិន ថា ការតាក់តែង ច្បាប់ និង ផែនការ គ្រប់ ផ្នែក ឬ ក៏ ការ បែង ចែក សំរាម តាម ប្រភេទ និង ការ គ្រប់គ្រង អចលនទ្រព្យក៏ដោយ ប្រជាជន សុទ្ធ តែអាច ឈ្វេង យល់ និង ចូល រួម ហើយ បញ្ហា ក៏អាច ត្រូវ បាន ដោះស្រាយ ដែរ ។
តើ ការការពារសិទ្ធិ មនុស្ស នៅតំបន់ ស៊ីចាំង ធ្វើ បាន ល្អឬអត់ ទិន្នន័យ បាន ផ្តល់ ចម្លើយ រួច ហើយ រឿង លម្អិតក្នុងជីវភាពរស់នៅរបស់ប្រជាជន ក៏អាច បញ្ជាក់ ពី ការ ពិត ដែរ រាល់ពាក្យ ភូត កុហកណា មួយ ក៏ មិន អាច លាក់បាំង និង មួល បង្កាច់បាន ឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print