ភ្នំពេញ៖ សាលាឧទ្ធរណ៍នៅព្រឹកថ្ងៃទី២៣ ខែសីហា បើកសវនាការសំណុំរឿងមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១រូបករណីដឹកនាំកុបកម្មនិងចូលរួមចលនាកុបកម្ម បង្កឲ្យមានអំពើហិង្សានៅទីលានប្រជាធិបតេយ្យ ។
សវនាការនេះ ដឹកនាំដោយលោក ប្លង់ សំណាង ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ។
គួររំលឹកថា សាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥ កន្លងទៅ បានផ្តន្ទាទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ចន្លោះពី៧ឆ្នាំទៅ២០ឆ្នាំ ។
ជនជាប់ចោទទាំង១១នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ ចូលរួមក្នុងចលនាកុបកម្ម តាមមាត្រា៤៥៧ នៃក្រមព្រហ្មទណ្ឌ និង បទដឹកនាំកុបកម្ម តាមមាត្រា៤៥៩ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ៕
ដោយ៖ ចេស្តា
...