អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ៖ សហរដ្ឋអាមេរិកដំឡើងពន្ធគយនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មសកល និងអនាគតកំណើនសេដ្ឋកិច្ចសកល

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ៣ ខែមេសា លោកស្រី Ngozi Okonjo-Iweala អគ្គនាយកអង្គការ ពាណិជ្ជកម្ម ពិភពលោក បានថ្លែង ថា សហរដ្ឋអាមេរិកដំឡើងពន្ធគយនឹងជះឥទ្ធិពលយ៉ាង ខ្លាំងទៅ លើ ពាណិជ្ជកម្ម សកល និងអនាគតកំណើនសេដ្ឋកិច្ចសកល ។

គេហទំព័រ «CCFR China state-controlled media » លោកស្រី Iweala បានថ្លែង ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃដដែលនោះថា យោង តាម ការ ប៉ាន់ប្រមាណបឋមរបស់អង្គការពាណិជ្ជកម្មពិភពលោក វិធានការ ពន្ធគយ ដែល បាន ដាក់ ចេញ ដោយសហរដ្ឋអាមេរិកចាប់តាំងពីដើមឆ្នាំនេះមក អាចបណ្តាល ឱ្យ ទំហំ ពាណិជ្ជកម្ម ទំនិញសកលរួមតូចប្រហែល ១% ក្នុងឆ្នាំ ២០២៥ ។

លោក ស្រី បាន សម្តែង ការ ព្រួយ បារម្ភ យ៉ាង ខ្លាំង អំពី សង្គ្រាម ពន្ធគយ ដែល អាច បង្ក ឡើង ដោយ វិធានការ តបត ។ លោកស្រី បាន អំពាវនាវឱ្យសមាជិកអង្គការពាណិជ្ជកម្មពិភពលោក រួមសាមគ្គីគ្នា ដើម្បីទប់ស្កាត់ស្ថានភាពតានតឹងនៃពាណិជ្ជកម្មកំឱ្យ កើនឡើង បន្ថែមទៀត ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print